វប្បធម៍-អរិយធម៏


សិល្បះរបស់ខ្មែរមានតាំងពីបុរាណកាលមកម្លះ។​ ប្រជាជនខ្មែរប្រកាន់ខ្ជាប់នូវវប្បធម៍អរិយធម៍
យ៉ាងខ្ជាប់ខ្ជួន។ របាំ ការអប់រំនិង បេតិកភណ្ឌជាតិគឹមានតាំងពីយុរលង់ណាស់មកហើយ។

តើអ្វីទៅដែលហៅថាវប្បធម៌?

តាមន័យស័ព្ទជាតិ
វប្បធម៌ < វប្ប + ធម៌
វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។
ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។

តើអ្វីទៅដែលហៅថាអរិយធម៌ ?

តើអ្វីទៅដែលហៅថាអរិយធម៌ ?
អរិយធម៌ បានកើតមកព្រមគ្នាជាមួយមនុស្ស តែវាជាសញ្ញាណមួយថ្មីក្នុងប្រវត្តិនៃគំនិតរបស់មនុស្ស បានន័យថា សញ្ញាណនៃ អរិយធម៌ទើបតែបានកើតឡើងនៅពេលដែលគេទទួលស្គាល់ថា ការសិក្សាអំពីទំនៀមទំលាប់ របៀបរស់នៅ ជំនឿ នៃជនជាតិ និមួយៗមានសារៈសំខាន់ជាងការសិក្សាអំពីព្រឹត្តិការណ៍ប្រវត្តិនៃជនជាតិនោះទៅទៀត ។

តើអ្វីទៅដែលហៅថាសង្គមធម៌?

តើសង្គមធម៌ជាអ្វី?
គេអាចឲ្យនិយមន័យសង្គមធម៌ប្លែកៗដូចខាងក្រោម៖
សង្គមធម៌ > សង្គម + ធម៌
ពាក្យសង្គម សំដៅយកធម្មជាតិមនុស្សរស់នៅរួមគ្នា មានទីលំនៅ មានមុខរបររកស៊ី មានរបៀប​បែបបទ​រស់នៅ​ទាក់ទង​គ្នា​ក្នុងស្រុក ដែលជារដ្ឋ ។
ឯពាក្យសង្គមធម៌ សំគាល់ធម៌ទាំងឡាយណាដែលជាធាតុវិធី របៀបរៀបចំសង្គមមនុស្សឲ្យមានសភាពទំរង់ និង លក្ខណៈចំរើន លូតលាស់។ បានន័យថា រៀបវំសង្គម​ឲ្យរស់​នៅបានស្រួលប្រកប​ដោយ​គ្រឿងសម្ភារៈ គ្រប់គ្រាន់ និងមាន​សភាព​ល្អប្រសើរ ។ ម្យ៉ាងទៀត​គេអាចនិយាយបានថា សង្គមធម៌សង្គត់ទៅលើទ្រឹស្តីរបស់សង្គម និងការរៀបចំសង្គមឲ្យមាន​ទំនាក់ទំនង​ទៅវិញ​ទៅមក តាំង​ពី​វិស័យ​សេដ្ឋកិច្ច នយោបាយ សង្គមកិច្ច ជីវភាព​ទូទៅ​និងសន្តិសុខជាដើម ។
រួមសេចក្តីមក អរិយធម៌មាន វប្បធម៌ និង សង្គមធម៌ ជាមធ្យោបាយ វិធីដើម្បីសំរេចបាន​នូវសុខៈក្នុង​ដំណើរទៅកាន់​គោលដៅមួយ (សុខៈ) ។

ប្រជាជន និងវប្បធម៌

people and culture.pngវប្បធម៍

ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា ៖
  • តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ
  • ភាពយន្នអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត
  • សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេ
  • ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទ  បរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
  • អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ  ប្រាកចាក នឹងចរិតលក្ខណ របស់ជាតិខ្មែរ
  • សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។
ចុះហេតុអ្វីបានជាគេ និយាយថា  វប្បធម៍ អរិយធម៍ មិនដែលនិយាយថា សង្គមធម៍ អរិយធម៍ឡើយ ?
បានជាគេ តែងតែចូលចិត្ដនិយាយថា  វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខ អរិយធម៍ ជានិច្ច ព្រោះ  វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាព ពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប ឬ អ្នកមានកម្រិតវប្បធម៍ខ្ពស់ ។ ចំណែកសង្គមធម៍វិញ  គេពុំសូវនិយាយ ជាប់ និង អរិយធម័ ទេ ព្រោះថា សង្គមធម័ ដែលស្ថិតជាប់នឹងសង្គមមនុស្ស  ហើយសង្គមធម័ក៏មិនអាននិយាយអំពី  មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ក្នុង សង្គមមួយៗ ទាល់តែមានការឆ្លង់កាត់ការស្រាវជ្រាវ  លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ អង្គការផ្សេងៗ ទើបអាចវាយតំលៃថា សង្គមនេះថយ ឬ សង្គមនេះ ជឿនលឿន។

កំណើត​នៃ​បុណ្យ​កឋិន និង​អ្នក​ធ្វើ​បុណ្យ​កឋិន​មុន​គេ​ក្នុង​សម័យ​ពុទ្ធកាល

កឋិន ​មាន​តែ​ក្នុង​សាសនា​ព្រះពុទ្ធ​ប៉ុណ្ណោះ ក៏​នៅ​ក្នុង​សាសនា​ព្រះសាមណគោតម​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ នេះ​ក្នុង រវាង​មជ្ឈឹម​ពោធិកាល​ប្រារព្ធ​ចំពោះ​ភទ្វិយ​ភិក្ខុ​ទាំង​៣០​អង្គ​(កន្លែង​ ខ្លះ​ថា​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​ជា​បង​ប្អូន​នឹង​គ្នា ថា​ជា​បង​ប្អូន​ស្តេច​បសេន​ ទិកោសល)។
បើ​យោង​តាម​ប្រភព​ដក​ស្រង់​ចេញ​ពី​ឯកសារ​លំអាន​ទំនៀម​ ខ្មែរ​បុរាណ​បាន​ឲ្យ​ដឹង​ថា កាល​ពី ​ភទ្ទិយ​ភិក្ខុ​៣០​រូប​ប្រព្រឹត្ត​​អារញ្ញិកង្គ​ធុតង្គ​វត្ត​(ប្រព្រត្តឹ​ ធុតង្គ​នៅ​ក្នុង​ព្រៃ)។ នៅ​ពេល​មុន​ថ្ងៃ​ចូល​វស្សា​ លោក​មាន​បំណង​ទៅ​វន្ទា​លា​ព្រះ​ជា​ម្ចាស់​ដើម្បី​ទៅ​ចាំ​វស្សា​កន្លែង​ណា​ មួយ​(នេះ​ជា​ទំនៀម​កិច្ច​វត្ត​របស់​សហធម្មិកៈ)។ ប៉ុន្តែ​ភទ្ទិយភិក្ខុ​ទាំង​៣០​អង្គ​ដោយ​ដំណើរ​ថ្មើរ​ជើង​ផ្លូវ​ឆ្ងាយ​និមន្ត ​ទៅ​មិន​ទាន់​ដល់​អាវាស​ព្រះ​គង់​នៅ​ពេល​ថ្ងៃ​ចូល​វស្សា​មក​ដល់ ក៏​ព្រម​ព្រៀង​គ្នា​នៅ​ចាំ​វស្សា​ក្នុង​ដែន​បាថេយ្យ​នា​ក្រុង​សាកេត ត្រង់​កណ្តាល​ផ្លូវ​តែ​ម្តង។
លុះ​ដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយ​បង្គំ​គាល់​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​គង់​ចាំ​វស្សា​នៅ​ វត្ត​ជេតពន នា​ក្រុង​សាវត្ថី ចំ​កាល​វេលា​ចុង​រដូវ​វស្សា ជា​សម័យ​ភ្លៀង​ប្រជ្រុំ​ជានិច្ច​រាល់​ថ្ងៃ ​ធ្វើ​ឲ្យ​ភិក្ខុ​ទាំង​៣០​អង្គ​ទទឹក​ជោក​ទាំង​ស្បង់​ចីវរ សង្ឃាដី ជួប​ការ​លំបាក​តាម​ផ្លូវ​មក​រហូត​(ក្នុង​មួយ​អង្គ​ៗ​មិន​មាន​ត្រៃ​ចីវរ​២​ បន្លាស់​សំរាប់​ផ្លាស់​ប្ដូរ​ទេ)​ដល់​ហើយ ចូល​គាល​បង្គំ​ព្រះ​ទាំង​ទទឹក​ជោក។
ជា​ទំនៀម​ព្រះ​ពុទ្ធ​បរម​គ្រូ តែង​ទទួល​ធម្ម​បដិសណ្ឋារៈ សួរ​នៃ​រាក់​ទាក់​ការ​សួរ​សុខ​ទុក្ខ​អំពី​ការ​រស់​នៅ​ក្នុង​វស្សា​៣​ខែ អាហារភោជន និង​ការ​ព្រម​ព្រៀង​គ្នា​យ៉ាង​ណាៗ។ បន្ទាប់​មក​ព្រះ​អង្គ​ក៏​សំដែង​ធម្មឹកថា ធ្វើ​ឲ្យ​ភទ្ទិយ​ភិក្ខុ​ទាំង​៣០​អង្គ​បាន​លុះ​អរហត្តផល​គ្រប់ៗ​អង្គ។
ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ព្រះ​តំរិះ​ថា ប្រសិន​បើ​តថាគត​បាន​អនុញ្ញាត​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​សង្ឃ​ពី​មុន​មក​ រួច​ហើយ សម​បើ​លោក​ទាំង​នោះ​មិន​ជួប​ក្តី​លំបាក​យ៉ាង​ហ្នឹង​ទេ ហើយ​កឋិន​នេះ​ព្រះ​ពុទ្ធ​ពី​អតីត​ក៏​បាន​អនុញ្ញាត​ដល់​សាវក​​ដូចគ្នា​ដែរ។ ព្រះ​និទាន​នេះ ដំណើរ​នេះ​ទើប​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុ​ទាំង​ឡាយ​សំដែង​ធម្មកថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារកិច្ច​នេះ​ថា៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ដែល​នៅ​ចាំ​វស្សា​រួច​ហើយ​ទទួល​ក្រាល​ កឋិន​ទាន​បាន ម្នាល​ភិក្ខុ​ទាំង​ឡាយ អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំង​ឡាយ​ដែល​បាន​ក្រាល​(អនុ​ មោទនា)​កឋិន​រួច​ហើយ។
(រឿង​ហេតុ​កឋិន​ត្ថារកិច្ច​យ៉ាង​ដូច្នេះ​ហើយ គឺ​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវក​ចាប់​តាំង​ពី​ពេល​នោះ ​មក។ មាន​នៅ​ក្នុង​វិន័យ​បិដក​មហាវគ្គ​ភាគ​៨ ត្រង់​កឋិន​ក្ខន្ដិកៈ ដែល​ទ្រង់​សំដែង​យ៉ាង​ពិស្ដារ)។
លុះ​តំណ​ក្រោយ​មក បន្ទាប់​ពី​បាន​ដឹង​ថា ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​សាវក​ទទួល​កឋិន​ត្ថារកិច្ច ​ព្រះ​បាទ បសេន​ទិ​កោសល បាន​ផ្តើម​ធ្វើ​កឋិន​ទាន​មុន​គេ​បង្អស់​ក្នុង​សម័យ​ពុទ្ធ​កាល។ កាល​ណោះ ព្រះ​មហា​កច្ចាយ​នត្ថេរ ជា​ប្រធាន បាន​ទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សម្រេច​គ្រប់​ប្រការ។ ឯ​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ព្រះ​អង្គ​បាន​ទេសនា​ក្នុង​ពិធី​បុណ្យ​នេះ ដោយ​ទ្រង់​សរសើរ​អំពី​អានិសង្ស​នៃ​កឋិន​ទាន​ជា​អនេក​បរិយាយ។ ក្នុង​ធម៌​ទេសនា ព្រះ​អង្គ​លើក​ឡើង​អំពី​អតីត​ទាន កាល​ព្រះ​ពុទ្ធយោន​យក​កំណើត​ជា​នរជីវទុក្តតបរមពោធិសត្វ បាន​ជួយ​វេយ្យវច្ចៈ ខ្វល់​ខ្វាយ​ក្នុង​អង្គ​កឋិន​ទាន​របស់ កុដុម្ពីក៍​ម្នាក់ នាំ​ទៅ​ថ្វាយ​ព្រះ​សម្មា​សម្ពុទ្ធ​ព្រះ​នាម​បទុម​បទុមុត្តរៈ ដែល​កាល​ណោះ​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជាតត្ថេរ អគ្គសាវ័ក ព្រះ​អង្គ​ជា​អ្នក​ក្រាល​គ្រង។ ឯ​នរជីវទុត្ត​បរម​ពោធិសត្វ​នៃ​យើង បាន​ទទួល​ពុទ្ធ​ព្យាករ​ពី​ពេល​នោះ​មក ដោយសារ​បាន​ជួយ​ចាត់​ចែង​អស់​ពី​កម្លាំង​កាយ​ចិត្ត និង ប្រាជ្ញា ស្មារតី ក្នុង​ពិធី​បុណ្យ​នោះ។ ឯ​ប៉ែក​ខាង​បុព្វ​ជិត​វិញ គឺ​ព្រះ​ភិក្ខុ​នាម នារទត្ថេរ កាល​បើ​បាន​ស្ដាប់​នូវ​ព្រះ​ធម្មទេសនា​នៃ​ព្រះ​បរមគ្រូ​ក្នុង​បុណ្យ​របស់​ ព្រះ​បាទ​បសេន​ទិ​កោសល​មហា​រាជ ហើយ​មាន​សេចក្តី​ជ្រះ​ថ្លា ក៏​ទៅ​បបួល​ញាតិ​សាច់​សា​លោហិត​របស់​លោក ហើយ​ទ្រង់​ក៏​លើក​យក​អតីត​និទាន​កាល​ព្រះ​អង្គ​នៅ​ជា​ស្តេច​ចក្រពត្តិ​នាម វិជិត​រាជ ជា​ធំ​លើ​ទ្វីប​ទាំង​៤ បាន​នាំ​កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោណ្ឌញ៕

តួនាទីរបស់ស្ត្រីខ្មែរតាំងពីសតវត្យទី១

តួនាទីរបស់ស្ត្រីខ្មែរចំពោះសង្គមជាតិតាំងពីសតវត្សទី១រហូតដល់សម័យអង្គរ គឺមានដូច តទៅ៖ជាទូទៅតាមរយៈអរិយធម៌របស់ប្រជាជនកម្ពុជាយើងសង្កេតឃើញថាស្ត្រីខ្មែរ មានតួនាទីណាស់នៅក្នុងសង្គមជាតិ ស្រ្តីខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាព នយោបាយសេដ្ឋកិច្ចនិងវប្បធម៌ តាំងពីកកើតទឹកដីខ្មែរមកគឺ៖

សម្លៀកបំពាក់សម័យមុនអង្គរ

មនុស្សខ្មែរប្រហែលជាចូលចិត្តស្លៀកតែប្រហែលជាមិនចូលចិត្តពាក់ទេដោយទុកឲ្យដង ខ្លួននៅទទេស្អាត។ក្រណាត់ដែលជនជាតិខ្មែរប្រើមាន៖
  • ក្រណាត់សូត្រផ្កា ចរបាប់ ល្បើកនិងក្រណាត់អំបោះ
  • ពណ៍ក្រណាត់ប្រើទៅតាមវណ្ណៈទាំង៤
  • គេច្រើនស្លៀកសំពត់សំឡុយវែង ឬខោរឹបត្រឹមជង្គង់ឬចង់ក្បិនតាមបែបឥណ្ឌា ក្រិក អ៊ីរ៉ង់។
បានចុះផ្សាយក្នុង វប្បធម៌​​ នឹង​​អរិយធម៌ខ្មែរ

No comments:

Post a Comment