Wednesday, December 18, 2013

អក្សរសិល្បិ៏ខ្មែរ

សម្តេចព្រះនរោត្តមសីហនុ



រឿងព្រះច័ន្ទគោរព ឬ រឿងនាងមុច្ឆលិន
ដោយ វ៉ាន់ឌី កាអុន
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 06/12/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  06/12/2009 12:22 ម៉ោងសកល
វ៉ាន់ឌី កាអុន វិភាគ​ជូន​អស់​លោក​អ្នក​នាង​នូវ​រឿង​ល្បែង​មួយ​របស់​បណ្ឌិត​សំអាត​មាន​ចំណង​ ជើង​ថា រឿង​ព្រះ​ច័ន្ទ​គោរព ឬ រឿង​នាង​មុច្ឆ​លិន។ បទ​និពន្ធ​នេះ​បាន​ត្រូវ​រៀប​រៀង​ឡើង​នៅ​ឆ្នំា​១៨៣៣។

រឿងកម្លោះពីរនាក់ចង់បានប្រពន្ធគេ

មាន​រឿង​មួយ​ថា​ មាន​បុរស​ម្នាក់​ មាន​ប្រពន្ធ​ល្អ​ ទើប​តែ​រៀប​ការ​ថ្មីៗ​ បណ្ដើរ​គ្នា​ទៅ​សួរ​ញាតិ​ មាន​កម្លោះ​ពីរ​នាក់​ បាន​ឃើញ​ ក៏​ស្រឡាញ់​ចង់​បាន​ វា​គិត​ថា << យើង​ធ្វើ​ដូចម្ដេច​នឹង​បាន​អេះ ? ។ ចៅ​ម្នាក់​ ឆ្លើយ​ថា​ងាយ​ទេ​ ឯង​គិត​ទៅ​រក​ខ្ចី​រទេះ​គោ​មក​បរ​ ប៉ុន្តែ​ឯង​មិន​ស្គាល់​អញ​ បើ​អញ​សួរ​ឯងៗ​ កុំ​ប្រាប់​ថា​រទេះ​ ចូរ​ឯង​ប្រាប់​ថា​ចន្ទោល​ ថា​នឹម​ទៅ​វិញ ។ ទើប​កម្លោះ​ម្នាក់​ទៅ​ខ្ចី​រទេះ​គេ​មក​បរ​ឲ្យ​ជួប​នឹង​បុរស​បណ្ដើរ​ប្រពន្ធ​ នោះ​ដើរ​មក​ដល់, ក៏​កម្លោះ​ម្នាក់​នោះ​វា​សួរ​ថា << នែ​អ្នក ! អញ្ជើញ​មក​អាយ​ ឈប់​និយាយ​គ្នា​លេង​បន្តិច​សិន >> ។ បុរស​ការ​ប្រពន្ធ​ថ្មី​ ក៏​ចូល​ទៅ​អង្គុយ​លេង ។ លុះ​កម្លោះ​ម្នាក់​ បររទេះ​មក​ដល់​វា​ធ្វើ​ជា​សួរ​ថា << នេះ​ហៅ​អ្វី ? អ្នក ! ។ បុរស​ប្ដី​ប្រពន្ធ​ ឆ្លើយ​ប្រាប់​ថា << គេ​ហៅ​រទេះ។ មែន​ឬ​អ្នក ? ។ បុរស​នោះ​ថា << មែន >>។ << បើ​មែន​អ្នក​ហ៊ាន​ភ្នាល់​នឹង​ខ្ញុំ​ទេ>>។បុរស​នោះ​សួរ​ថា << អ្នក​ឯង​មាន​ទ្រព្យ​អ្វី​ភ្នាល់​នឹង​យើង ? ។ កម្លោះ​នោះ​ថា << បើ​ខ្ញុំ​ចាញ់​ ខ្ញុំ​នៅ​ជា​ខ្ញុំ​អ្នក​ បើ​ខ្ញុំ​ឈ្នះ << សុំ​តែ​ប្រពន្ធ​អ្នក >> ។ បុរស​នោះ​គិត​ថា​ ប្រាកដ​ជា​គេ​ហៅ​រទេះ​មែន​នឹង​ខ្លាច​អ្វី​ ក៏​ព្រម​ភ្នាល់​នឹង​គេ​ទៅ ។ ទើប​កម្លោះ​ដែល​ឈរ​ សួរ​ទៅ​អ្នក​បររទេះ​ចង្អុល​ទៅ​សួរ​ទៅ​ចន្ទោល, កម្លោះ​អ្នក​បររទេះ​ប្រាប់​ថា << នេះ​គេ​ហៅ​ចន្ទោល>>។ ចង្អុល​សួរ​ទៅ​នឹម​ថា << នេះ​គេ​ហៅ​នឹម >> ។ << នេះ​គេ​ហៅ​ទូក >> << នេះ​គេ​ហៅ​ទ្រាយ >> << នេះ​គេ​ហៅ​ប្រែក >> << នេះ​គេ​ហៅ​កង់ >> << នេះ​គេ​ហៅខ្នង​កង់ >> << នេះ​គេ​ហៅ​ត្រពង >> ដល់​ឆ្លើយ​រួច​សព្វគ្រប់​ កម្លោះ​នោះ​សួរ​ទៅ​បុរស​ជា​ប្ដី​ថា<< ឥឡូវ​ គេ​មិន​ហៅ​រទេះ​ទេ​ បើ​ដូច្នោះ​តើ​អ្នក​ឯង​ព្រម​ចាញ់​យើង​ឲ្យ​ប្រពន្ធ​មក​យើង​ឬ​ម្ដេច ? បុរស​ជា​ប្ដី​នោះ​មិន​ព្រម, ដល់​ប្រកែក​ទៅ​មិន​ឈ្នះ​គេៗ​ ដណ្ដើម​យក​ប្រពន្ធ​ទៅ​បាន ។ បុរស​នោះ​មិន​សុខ​ចិត្ត​ទៅ​ប្ដឹង​ចៅ​ក្រមៗ​ ឲ្យ​ទៅ​កោះ​ចៅ​ទាំង​ពីរ​នោះ​មក​ជំនុំ, កម្លោះ​ទាំង​ពីរ​នាក់​នោះ​វា​សូក​ចៅ​ក្រមៗ​កាត់​សេចក្ដី​ថា << ត្រូវ​ចាញ់​គេ​ហើយ​ ត្រូវ​ឲ្យ​ប្រពន្ធ​ទៅ​គេ​ហើយ >> ។ បុរស​នោះ​ខឹង​ណាស់​ ត្បិត​គេ​យក​ប្រពន្ធ​ទៅ​បាន​ ដើរ​ផង​ យំ​ផង, ដើរ​បន្តិច​ទៅ​ប្រទះ​សុភាទន្សាយៗ​សួរ​ថា << ថ្វី​បាន​ជា​យំ​បង ? >> ៗ បុរស​នោះ​ប្រាប់​តាម​ដំណើរ​សព្វ​គ្រប់ ។ សុភាទន្សាយ​ថា << បើ​ដូច្នោះ​បង​ឯង​កុំ​ភ័យ​ រក​តែ​ចេក​មក​ឲ្យ​យើង​ស៊ី​សិន​ យើង​ទៅ​ជួយ​ជំនុំ​ឲ្យ​បាន​ប្រពន្ធ​មក​វិញ >> ។ បុរស​នោះ​អរណាស់​ ខំ​ទៅ​រក​ចេក​មក​ឲ្យ​សុភាទន្សាយៗ​ ស៊ី​ចេក​រួច​ហើយ​ ដើរ​ទៅ​ជាមួយ​បុរស​នោះ​ ទៅ​ដល់​សួរ​ចៅក្រម​ថា << លោក​កាត់​សេចក្ដី​គេ​នោះ​ តើ​ដូចម្ដេច​ខ្លះ ? >>។ ចៅក្រម​ ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ សុភាទន្សាយ​ថា << លោក​កាត់​សេចក្ដី​ មិន​ទាន់​អស់​ទេ​ បើ​ដូច្នេះ​ខ្ញុំ​សូម​កាត់​សេចក្ដី​នេះ​ផង​ ឲ្យ​សុខ​ចិត្ត​ទាំងពីរ​ខាង >> ។ សុភាទន្សាយ​ សួរ​កម្លោះ​ដែល​យក​ប្រពន្ធ​គេ​មក​នោះ​ថា << អ្នក​ទាំងពីរ​នាក់​កាល​ភ្នាល់​គ្នា​ថា​ដាក់​អ្វី ? >> ។ បុរស​នោះ​ឆ្លើយ​ថា << ដាក់​ប្រពន្ធ >> ។ សុភាទន្សាយ​ សួរ​ទៅ​កម្លោះ​នោះ​ថា << ត្រង់​ណា​ហៅ​ប្រពន្ធ >> បើ​អ្នក​រក​ឃើញ​យក​ទៅ​ចុះ​ បើ​រក​មិន​ឃើញ​ទេ​ ឲ្យ​ប្រពន្ធ​ទៅ​គេ​វិញ​ទៅ>>។ កម្លោះ​នោះ​ចាប់​ត្រង់​ដៃ, សុភាទន្សាយ​ប្រាប់​ថា​ នេះ​គេ​ហៅ​ថា​ដៃ​ទេ​ វា​ចាប់​ត្រង់​ជើង​ សុភា​ទន្សាយ​ថា << នេះ​គេ​ហៅ​ជើង​ទេ >> វា​ចាប់​ត្រង់​នេះ​ ក៏​ថា​មិនមែន, ត្រង់​នោះ​ក៏​ថា​មិនមែន​ ហើយ​ប្រាប់​ថា​រួម​ទាំងអស់​គ្នា​ទៅ​ទើប​គេ​ហៅ << ប្រពន្ធ >> ឯ​រទេះ​ក៏​ដូច​គ្នា​គឺ​គេ​ហៅ​ចន្ទោល​ នឹម​ ទូក​ ទ្រាយ​ ប្រែក​ ធ្នង់​ ត្រពង​ រួម​ទាំងអស់​នេះ​ទៅ​ ទើប​ហៅ​ថា<< រទេះ>> បើ​ដូច្នេះ​ ឯង​យក​ប្រពន្ធ​គេ​ មិន​បាន​ទេ​ ឲ្យ​មក​គេ​វិញ >> ។ សុភាទន្សាយ​ឲ្យ​កម្លោះ​នោះ​ យក​ប្រពន្ធ​មក​វិញ។ សុភាទន្សាយ​ស្ដី​ឲ្យ​លោក​ចៅក្រម​ថា << បង​កាត់​សេចក្ដី​នេះ​ស៊ី​តែ​សំណូក​គេ​ គ្មាន​ត្រង់​តាម​ព្រះ​ច្បាប់​សោះ >> ។ បុរស​នោះ​ប្រាប់​ប្រពន្ធ​មក​វិញ​ ក៏​អរណាស់​ លើក​ដៃ​សំពះ​សុភាទន្សាយ​ថា << លោក​បង​កាត់​សេចក្ដី​នេះ​ ពេញ​ហៅ​ត្រង់​ហើយ​ ឲ្យ​លោក​បាន​សម្បត្តិ​សួគ៌​និព្វាន >> ។
ប្រភព៖ប្រជុំរឿងព្រេងខ្មែរ ភាគទី ១



អំពីរឿងពិត និង រឿងប្រឌិត
១. ដូចម្តេចដែលហៅថា រឿងពិត​ ?
រឿងពិត ជារឿងដែលអ្នកនិពន្ធយកតែព្រឹត្តិការណ៍ ទីកន្លែងពិត មនុស្សពិតមក​និយាយ ដោយគ្មានការបំភ្លៃឡើយ។
២. ដូចម្តេចដែលហៅថា រឿងប្រឌិត​ ?
រឿងប្រឌិត ជារឿងដែលកើតឡើងពិមនោគតិរបស់អ្នកនិពន្ធ ដែលលើកឡើងពី​បញ្ហាមនុស្ស និងជីវិតមនុស្ស។ តាមធម្មតាអ្នកនិពន្ធតែងរឿងប្រឌិត ដោយផ្អែកលើ​ព្រឹត្តិការណ៍ ដែលមានពិតក្នុងជីវិតជាក់ស្តែង។ ដូចនេះ ជួនកាលតួអង្គ និងព្រឹត្តិការណ៍រឿងប្រឌិត ក៏មានលក្ខណៈហាក់ដូចជារឿងពិតដែរ។ រឿងប្រឌិត​ច្រើនតែឆ្លុះបញ្ចាំង សំណូមពររបស់ប្រជាជន។
រឿងប្រឌិតមានច្រើនប្រភេទ ៖ ប្រឌិតកថា នវកថា តំណាលកថាប្រជាប្រិយ ។

​​​​ចំណាំ ៖ តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា។
អំពីរឿងតំណាលកថាប្រជាប្រិយ
​​​​តំណាលកថាប្រជាប្រិយ ចែកចេញជា ៖ ទេវកថា ព្រេងកថា និទានកថា ល្បើកកថា ។
អំពីព្រេងកថា
ព្រេងកថា  គឺជាប្រភេទតំនាលកថាប្រជាប្រិយ ។ ព្រេងកថា ផ្អែកលើ ព្រិត្តិការណ៍ប្រវត្តិសាស្រ្តជានិច្ច។ តួអង្គព្រេងកថា​មានទំនាក់ទំនង​តិច រឺ ច្រើនជាមួយនិង វិរៈ​បុរសជាតិជានិច្ច ។
ឧទាហរណ៍  រឿងព្រះថោងនាងនាគ រឿងអ្នកតាឃ្លាំងមឿង ។ល។
អំពីទេវកថា
ទេវកថា គឺជាផ្នែកមួយនៃប្រឌិតកថា។ ទេវកថាគឺតំនាលកថា ស្តីពីការយល់ដំបូង របស់មនុស្ស ពីប្រភពកំណើត អាទិទេព ទេវៈ អ្នកតា មនុស្ស សត្វ រុក្ខជាតិ បាតុភូត ធម្មជាតិ និងប្រភពពិធីគោរពបូជាផ្សេងៗ។ នៅក្នុងប្រពីណីនិមួយៗ។
ឧទាហរណ៍ រឿងអ្នកតាទឹកអ្នតាភ្នំ រឿងឃ្លោកអស្ចារ្យ។



ទំពរ័អក្សសាស្រ្តខ្មែរ

 

No comments:

Post a Comment