បានចុះផ្សាយលើ ខែកក្កដា 1, 2010 ដោយ khmervabaktua
ព្រះបាទនរោត្ដមសីហនុ
ប្រសូត្រនៅថ្ងៃអង្គារទី១១កើត ខែ កក្ដិកឆ្នាំច ចត្វាស័ក ព.ស២៤៥៦ត្រូវ នឹង
ថ្ងៃទី៣១ ខែ តុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ នេះជាពេលវេលាមួយ
ដែលប្រទេសកជាពេលវេលាមួយ ដែលប្រទេសកម្ពុជាស្ថិតក្រោមរបបអាណានិគមនិយមបារាំងនៅឡើយ ។ ព្រះបាទនរោត្ដមសីហនុមាន ព្រះបិតាព្រះនាម នរោត្ដន សុរាម្រិត និង ព្រះមាតាព្រះនាម ស៊ីសុវត្ថិ កុសមៈនារីត្នន៍សិរីវឌ្ឍនា ។ ក្រោយពេលដែល ព្រះបាទ នរោត្ដម សីហនុ ទើបតែប្រសូត្រ ហោរានៅក្នុងព្រះបរមរាជវាំងបានទាយថា ដាច់ខាតត្រូវបំបែក ទារកពីមាតាបិតា បើមិនដូចច្នេះទេទារកនឹងត្រូវស្លាប់ក្នុងវ័យក្មេង ។ ដោយហេតុនេះ ហើយទើបព្រះមាតា ព្រះបិតារបស់ទ្រង់ដាច់ព្រះទ័យប្រគល់ព្រះបាទ នរោត្ដម សីហនុ ទៅអ្នកម្នាង ចៅឃុន ប៉ាត ដែលមានព្រះជន្ម ៧៣ ព្រះវស្សាក្នុងការអប់រំ បីបាច់ថែរក្សាកុមារ ។ ប៉ុន្ដែក្រោយមក
ទៀតព្រះបាទ នរោត្ដម សីហនុ ត្រូវបានសាច់ញ្ញាតិប្រគល់ការបីបាច់ថែរក្សាទៅឱ្យបាវបំរើស្ដ្រីចំណាស់ម្នាក់(មេដោះ) ទទួលខុសត្រូវ។ ព្រះអង្គ ក៏បានរៀបរាប់អំពីកុមារភាព និងការរីកលូតលាស់ជាមូយ អ្នកស្រុកគួរឱ្យទុក
ចិត្ដ ។

ព្រះបាទនរោត្ដមព្រះសីហនុចាប់ផ្ដើមទទួលការអប់រំជាផ្លូវការនៅបឋមសិក្សាមួយនារាជធានីភ្នំពេញ
គឺ សាលាហ្វ្រង់ស្វ័របូដាំង ដែលយកភាសាបារាំងជាយាន។ តាំងពីកុមារភាព
ព្រះបាទនរោត្ដមសីហនុមាន ទេពកោ សល្យយ៉ាងពិតប្រាកដអំពីសិល្បៈដូរ្យតន្ដ្រី។ នៅឆ្នាំ១៩៣០ ដោយមានការប្ដេជ្ញាចំពោះការចូលរួមក្នុងសិល្បៈ ភាពយន្ដ មាតាបិតារបស់ទ្រង់បានសម្រេចព្រះទ័យបញ្ផូនត្រង់ឱ្យទៅ
សិក្សានៅវិទ្យាល័យល្បីឈ្មោះមួយ ទូទាំង ឥណ្ឌូចិន ស្ហាសឺលូ-ឡូបា (Chasseloup-Laubat) នៅទីក្រុងព្រៃនគរ ។ តាមបណ្ដាំរបស់ ព្រះមាតាពេលដែល សិក្សានៅទីក្រុងព្រៃនគរ ទ្រង់បានស្នាក់នៅផ្ទះជាមួយអ្នកដទៃ
ដែលជាគយបារាំង សាច់សារលោហិតឥណ្ឌា ដែលជាប់សាច់ញាតិរបស់មន្ដ្រីម្នាក់ដែលធ្វើការនៅក្នុងព្រះបរមរាជវាំងនៅភ្នំពេញ ។ តាមកំណត់ហេតុរបស់ ទ្រង់ ពេលទៅសិក្សានៅព្រៃនគរព្រះអង្គមានមិត្ដភក្ដិពិតប្រាកដ
ទីមួយ ពីរនាក់ដែលមាន គ្រួសារនៅកម្ពុជា ប៉ុន្ដែមានម្នាក់ជា ជនជាតិវៀតណាម និង ម្នាក់ទៀតជាជនជាតិចិន ។

ពេលត្រឡប់មកភ្នំពេញវិញទ្រង់បានចូលរួមពីព្រះអង្គម្ចាស់និង
អ្នកអង្គម្ចាស់ឯទៀតក្នុងការសំដែងលើ ឆាកដែលនិយាយជាភាសាខ្មែរនៃល្ខោនបារាំង ។
មិនតែប៉ុណ្ណោះទ្រង់ជាកុមារឈានមុខ ក្រោមការតំរង់ទិស
ពីព្រះបិតុលាព្រះនាមមុនីរ៉េត ។
ជាការពិតណាស់នាពេលនោះដែរការសំរេចចិត្ដក្នុងការប្រគល់រាជបល្ល័ង្គ ទៅឱ្យ
ព្រះមហាក្សត្រថ្មីបន្ដពីព្រះបាទមុនីវង្ស ពិតជាមានបញ្ហាស្មុកស្មាញណាស់ ។
ប៉ុន្ដែនៅក្នុងកំណត់សំគាល់ ដែលរៀប
ចំក្នុងក្រសួងអាណានិគមនៅទីក្រុងបារីសរយៈពេល
១៤ថ្ងៃមុនពេលដែលព្រះបាទមុនីវង្សចូលទីវង្គត មន្ដ្រីរាជការ
អនាមិកម្នាក់បានប្រកាសនូវការឡើងគ្រងរាជ្យសម្បត្ដិរបស់ សម្ដេចព្រះនរោត្ដម
សីហនុ ។ត្រង់ បញ្ហានេះដែរ
ការសម្រេចចិត្ដប្រគល់រាជ្យសម្បត្ដិនេះបានបង្ហាញហេតុផលដោយឡែកពីគ្នា
ក៏ដូចជាមតិ ផ្សេងៗគ្នា ដែលជាកត្ដាជំរុញនូវការគាំទ្រឱ្យព្រះបាទនរោត្ដម សីហនុ
ឡើងសោយរាជ្យ ។ តែទោះជា យ៉ាងណាក៏ដោយនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ១៩៤១ ព្រះបាទ
មុនីវង្ស ក៏បានសោយទីវង្គត។ រីឯព្រះបាទនរោត្ដមសីហនុក៏ត្រូវបានគេជ្រើសរើសឱ្យ
សោយរាជ្យបន្ដយ៉ាងពិតប្រាកដ។
No comments:
Post a Comment