កំណាព្យ

   សម្តេច​ ព្រះសង្ឃរាជ ជួន ណាត(ស្ថាបនិក វចនានុក្រមខ្មែរ)

កំណាព្យខ្មែរមានច្រើនប្រភេទណាស់តែកំណាព្យភាគច្រើនដែលគេតែងលើកយកមកសិក្សាមាន ដូចជា: បទពាក្យប្រាំពីរ បទកាកគតិ បទព្រហ្មគិត បទភុជុង្គលីលា.........។ កំណាព្យដែលចូលចឹត្តមើលគឺច្បាប់ប្រុសច្បាប់ស្រីដែលនិពន្ធដោយក្រម ង៉ុយ។












លំអសខ្មៅ

រុក្ខជាតិល្អស្រស់លំអរព្រឹកព្រៃ សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ
សេចក្តីប្រាថ្នាលំអរតម្រេក ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត
រស់នៅមានធម៌លំអរសន្តាន ទោះមានឫបានលំអរការគិត
តែប្រាថ្នាច្រើនលំអរទុច្ចរិត បើទាស់គំនិតលំអរគិតអប្រិយ

(ដោយសាមណេរសួនសេរី)

http://www.bunlin.com.kh

ការសម្ងាត់គឺជាគោលការណ៍គ្រឹះ នៃដំណើរការប្រជាធិបតេយ្យ








ទំនួញព្រហ្ម

     ទំនួញព្រហ្ម
ព្រះព្រហ្មឈរយំនឹកស្រណោះ     ព្រហ្មយំព្រោះអស់ក្តីសង្ឃឹម

ទឹកភ្នែកជ្រែកភ័ក្រ្តធ្លាប់ញញឹម       ទុក្ខឥតអ្វីផ្ទឹមពេលនេះម្តង ។

ព្រហ្មវិហារធម៌ទាំងបួន              គិតថាមាំមួនអាចចម្លង

កូនស្ងួនឲ្យផុតក្តីមួរហ្មង              ដល់ត្រើយសុខផងលុះមរណា។

ឥឡូវមិនបានដូចការគិត              ព្រហ្មឈរអាណិតបុត្រសង្សារ

ឃើញកូនធ្លាក់ខ្លួនគួរអនិច្ចា          បង្កបញ្ហាក្នុងជីវិត ។

ឈ្លក់ល្បែងប៉ោបៀគ្នាគូកន          វង់ល្បែងបាបនងប់ងងឹត

ងងល់វិលវល់ក្នុងគំនិត              ប្រព្រឹត្តទុច្ចរិតឥតពិចារ ។

កូនក្លាយជាមនុស្សបាតសង្គម      ទ្រូងម្តាយក្តៅងំក្រំខ្លោចផ្សារ

ដូចភ្នំសង្កត់លើឳរា                    ខ្មាសញាតិកាក្នុងភូមិស្រុក ។

ទោះជាយ៉ាងណាក៏ដោយក្តី          ម្តាយក្នុងលោកីយឥតរើសមុខ

ប្រាថ្នាឲ្យកូនបានក្តីសុខ              រួចផុតចាកទុក្ខគ្រប់វេលា ។

ទោះម្តាយលំបាកក្រៃយ៉ាងណា     សូមកូនសង្សាររួចចាកពៀរ

រួចពីគំនិតគិតពាលា                    ជាមនុស្សល្អក្នុងសង្គម ។

ទឹកភ្នែកជន់ជោរហូរជោគភ័ក្ត្រ      សូមជួយពញ្ញាក់ចិត្តកូនខ្ញុំ

ឲ្យកែខ្លួនយ៉ាងសក្តិសម             ជួបក្តីសុខខុមតរៀងទៅ ៕

លំអសខ្មៅ

             លំអសខ្មៅ
រុក្ខជាតិល្អស្រស់លំអរព្រឹក្សព្រៃ         សុរិយាល្ងាចថ្ងៃលំអរផ្ទៃមេឃ

សេចក្តីប្រាថ្នាលំអរតម្រេក               ថ្ងៃនេះថ្ងៃស្អែកលំអរជីវិត។

រស់នៅមានធម៌លំអរសន្តាន            ទោះមានឫបានលំអរការគិត

តែប្រាថ្នាច្រើនលំអរទុច្ចរិត              បើទាស់គំនិតលំអរគិតអប្រិយ។

គំនុំស្រី្តខ្មែរសម័យពពត

គំនុំស្រី្តខ្មែរ
ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    ឈាមក្នុងស្រែកយំ    កណ្តាលវាលធំ

យំក្នុងសើចក្រៅ ។
មួយនឹកដល់ប្តី    ដែលចោរអប្រិយ៍        ខាងជើងចាប់ទៅ

មួយនឹកដល់កូន    មាសស្ងួនឆោមឆ្អៅ    ខាងត្បូងលួចទៅ

យូរខែឆ្នាំហើយ។
ឳ!សែនសង្វេគ    ប្តីកូនកែវភ្នែក        សម្លាញ់ខ្ញុំអើយ

តើព្រាត់ជួបវិញ    ឫមិនជួបឡើយ        ខ្មែរទុក្ខឥតស្បើយ

ទុក្ខអើយទុក្ខងំ ។
ថ្ងៃរះក្តៅហែង    ងងិតម្នាក់ឯង        កណ្តាលវាលធំ

សំបកក្រៅសើច    បេះដូងទួញយំ        ខ្មែរបៀមគំនុំ

យំក្នុងសើចក្រៅ​ ៕

ធ្វើម្តេចបងគ្មានដុល្លា

48.jpg

អនិច្ចាសិល្បៈខ្មែរ

106.jpg

ស្រុកស្វាយលើទីឋានកំណើត

95.jpg

សែនអនិច្ចាស្រុកស្វាយលើ

83.jpg

កូនសូមក្រាបលា

 

79.jpg

កំនាព្យស្តីពី" កម្ពុជាក្រោម "



























1 comment:

  1. ទើប​តែ​ស្រាវ​ជ្រាវតាម​ Google ថ្ងៃ​នេះ​បាន​ដឹង​ថា​គេ​យក​កំណាក្យ​ខ្លួន​មក​បង្ហោះ​តា​ Blog ដែរ​សូម​អរ​គុណ​

    ReplyDelete