នេះឬកូនម្ដាយ…!!!
02
ថ្ងៃ ចន្ទ
កក្កដា 2012
in
នេះឬកូនម្ដាយ…!!!
(បទកកាតិ)
កូនមានកំណើត ម៉ែប្រឹងបង្កើត ទើបកើតកូនស្ងួនដល់កូនពេញវ័យ ស្រដីភ្លេចខ្លួន ភ្លេចគិតថាខ្លួន
ស្ងួនអ្នកក្រក្រី ។
ឬកពាមិនសម ម៉ែខំបន្លំ សន្សំការល័យ
ព្រោះខ្លាចកូនស្ងួន នឹមនួនត្រូវក្ស័យ ព្រាត់ពីម្ដាយថ្លៃ
អប្រិយពេកណាស់ ។
កូនចង់បានអ្វី ម៉ែខំឃ្មាតខ្មី ទាំងវ័យចំណាស់
ប្រឹងព្រោះរូបកូន មិនគិតខ្លួនចាស់ ម៉ែប្រឹងប្រែងណាស់
អៀនខ្មាស់គ្មានគិត ។
ស៊ូខំធ្វើការ លំបាកម្ដេចម្ដារ ចិន្ដាទប់ចិត្ត
ឲ្យតែកូនខ្លួន ស្ងួនបានល្អពិត កាយម៉ែមិនគិត
ព្រោះពិតរូបកូន ។
ចង់ឲ្យកូនល្អ ម៉ែស៊ូត្រដរ បន្តតាមក្បូន
ពុះពារឧបសគ្គ ស្ទើរធ្លាក់ខ្លួនសូន្យ ជីវិតដូចក្បូន
សូន្យលើជលស័យ ។
ទោះជាយ៉ាងណា ក៏ម៉ែមិនថា ជីវ៉ាឡើយថ្លៃ
ឲ្យតែរូបកូន ស្ងួនបានប្រពៃ ម៉ែសុខចិត្តក្ស័យ
ក្នុងថ្ងៃណាមួយ ។
តែខុសការស្មាន រូបកូនមិនបាន ក្សាណដូចម៉ែស្ទួយ
បែរសេពគប់មិត្រ គំនិតបោះពួយ មិនដែលចេះជួយ
លើកស្ទួយឲ្យល្អ ។
ដើរលេងស៊ីចាយ ហ៊ឹកហ៊ាក់សប្បាយ ភ្លេចម្ដាយកម្រ
មិនគិតសិក្សា ស្រវ៉ាបន្ត មិត្រមិនបរវរ
ត្រដររាប់អាន ។
មកដល់ឥឡូវ ទើបម៉ែស្គាល់ត្រូវ ផ្លូវកូនប៉ុន្មាន
សេពម៉ាអាភៀន ញៀនម៉ូតូឡាន ទាំងម៉ែមិនស្មាន
កល្យាណដល់ម្លឹង។
ហេតុអ្វីរូបកូន ភ្លេចសណ្ដានខ្លួន ដែលស្ងួនបានដឹង
យើងអ្នកចម្ការ ស្រវ៉ាចេះដឹង គ្មានទេបែបហ្នឹង
កូនដឹងយូរហើយ ។
កូនហ៊ានបំពាន ជក់ម៉ាអាភៀន គ្មានកោះគ្មានត្រើយ
មិនថាពេលយប់ ព្រលប់សោះឡើយ ទោះថ្ងៃក៏ដោយ
គ្មានឡើយរៀនសូត្រ ។
មកដល់ឥឡូវ កូនហ៊ានដល់ទៅ ផ្លូវកាចមិនស្លូត
ចេះកាប់សម្លាប់ ចាប់ជំរឹតបូត ឆក់ភ្លន់ដកហូត
អ្នកស្លូតយកប្រាក់ ។
មិនតែប៉ុណ្ណោះ កូនគ្មានស្រណោះ សណ្ដោសម្ដាយអ្នក
សំលត់ម៉ែវិញ គ្មានទោរម្នេញជាក់ ឲ្យតែបានប្រាក់
គុកច្រវ៉ាក់ឥតខ្លាច ។
លែងស្គាល់បាបបុណ្យ មិនខ្វល់ទោសគុណ ធ្ងន់ចិត្តអង្គអាច
មិនក្រែងនរណា ឥតរអាភ័យខ្លាច ព្រោះចិត្តកំណាច
គ្មានខ្លាចនរណា ។
ប៉ូលីសបានដឹង គេគ្រេវក្រោធខឹង ខំប្រឹងសហការ
រិះរកវិធី អំពីកិច្ចការ ត្រូវធ្វើយ៉ាងណា
ជាការចាប់ខ្លួន ។
ខិតខំស្វែងរក រាល់ទីជម្រក កូនជ្រកបំពួន
ទោះកន្លែងណា ជីវ៉ាលាក់ខ្លួន ក៏នៅតែស្ងួន
គេចខ្លួនមិនផុត ។
គេចាប់បានកូន ម៉ែស្ទើរក្ស័យសូន្យ សូន្យព្រោះតក់ស្លុត
បាត់បង់កល្យាណ ខ្លួនបា្រណស្រយ៉ុថ ដង្ហើមតក់ស្លុត
ស្ទើរផុតសង្ខារ ។
កូនបែកម្ដាយទៅ កូនត្រូវរស់នៅ ស្គាល់ផ្លូវសុខា
កុំរស់ចោលម្សៀត មាយាទឥតការ កូនស្ដាប់ម្ដាយណា
ណាកូនមាសម្ដាយ…៕ (ចប់…)
សៅ ពីងទូ ខ្ញុំ លើកហត្ថប្រណម្យ សូមឈប់បរិយាយ
ឃ្លោងឃ្លាខ្វះខាត ខ្ញុំបាទសម្រាយ អ្នកស្ដាប់ជិតឆ្ងាយ
មេត្តា-ករុណា…!!!…៕
និពន្ឋដោយ សៅ ពីងទូ
ដំណើរដំណឹងស្វែងរកនារី…!!!
02
ថ្ងៃ ចន្ទ
កក្កដា 2012
in
ដំណើរដំណឹងស្វែងរកនារី…!!!
(បទពាក្យប្រាំបី)
ខ្ញុំសៅ ពីងទូ គិតគូរឃ្មាតខ្មី ស្វែងរកស្ត្រី ឥតបីនារីសម្បុរសម្រស់ សម្ផស្សសំភី សក្ដិសមរម្យណី ជីវីស្ម័គ្រថែ ។
សរខ្មៅមិនគិត សុំចិត្តជ្រះថ្លា ស្រស់ស្អាតហ៊ឺហារ ស្ថានការណ៍កុនកែ
គិតគូរតម្រូវ ត្រូវសង្គមខ្មែរ ស្ម័គ្រស្មោះគ្មានប្រែ ក្ដីស្នេហ៍ឋិតថេរ ។
សុភាពរាបសារ ប្រាជ្ញាមោះមុត គ្រប់គ្រងផ្គង់ផ្គត់ ម៉ត់ចត់ឥតរេ
សម្ដីសំដៅ ពាល់ត្រូវលើគេ មិនចេះស្ដីជេរ គេឬគ្រួសារ ។
កម្ពស់កម្ពរ រូបល្អសមរម្យ មិនធាត់មិនស្គម សមល្មមកាយា
សក់ខ្មៅរលោងក្រងលើកេសា ប្រៀបដូចអប្សារា កិន្នរ៍សួគ៌ឋាន ។
ដំណើរទន់ភ្លន់ ទោរទន់ធរណី ជំហានមួយពីរ ធរណីសុខសាន្ដ
មិនទន្រ្ទាំជើង បំប៉ើងលំអាន មើលទៅប្រៀបបាន សណ្ដានចេះដឹង ។
ក្មេងចាស់មជ្ឈឹម សុំត្រឹម ២០ចុះ មេត្តាសណ្ដោស អាយុប៉ុណ្ណឹង
មិនគិតក្មេងវ័យ អភ័យព្រលឹង សំខាន់ចិត្តហ្នឹង ចេះដឹងបានល្អ ។
និយាយយូរហើយ គ្មានឡើយខ្លួនឯង ឥឡូវសូមថ្លែង សម្ដែងបន្ត
សម្បុរសំបៅ មិនខ្មៅមិនសរ មិនមានមិនក្រ មិនល្អមិនស្អាត ។
កម្ពស់កម្ពរ ក៏មិនខ្ពស់ទាប ខ្ញុំបាទជំរាប ជ្រាបដោយសង្វាត
សក់អង្គាដី អភ័យផងបាទ ចរិតមាយាទ ឆ្លៀតកាលវេលា ។
ចូលចិត្តបរិយាយ សម្រាយលេងសើច ឃ្លោងឃ្លាសំណើច គេសើចគ្រប់គ្រា
សម្ដីសំដៅ ត្រូវពេលវេលា ប្រកែកឈ្លោះគ្នា គ្មានគ្រាជួបឡើយ ។
មិនអួតកោងកាង សំអាងនរណា អ្នកម៉ែលោកប៉ា កត់ត្រាឥតស្បើយ
មាត់លេងចិត្តស្មោះ ឥតខ្ចោះសោះឡើយ មិនដែលកន្តើយ ហ្នើយរឿងកិច្ចការ ។
រៀបរាប់មិនអស់ ចន្លោះខ្វះខាត ពីងទូ ខ្ញុំបាទ សង្វាតប្រាប់ថា
សូមអភ័យទោស សណ្ដោសផងណា ផ្ដល់នូវករុណា មេត្តាខ្ញុំផង ។
មានក្ដីងឿងឆ្ងល់ ផ្ដល់បន្ថែមបាន អ្នកស្ដាប់ឬអាន ក្រែងមានឆ្គាំឆ្គង
តាមលេខទូរស័ព្ទ ខ្ញុំប្រាប់កត់ផង បីខ្សែរស្នេហ៍ស្នង នួនល្អង Ask me ។
077820344-016820344
ក្ដីស្នេហ៍ខ្ញុំអើយ…!
02
ថ្ងៃ ចន្ទ
កក្កដា 2012
in
ក្ដីស្នេហ៍ខ្ញុំអើយ…!
( បទកាកតិ )
ក្ដីស្នេហ៍ខ្ញុំអើយ ចុះហេតុម្ដេចឡើយ ឲ្យខ្ញុំសោកាបានជួបស្នេហ៍ភ្លាម ត្រៀមចិត្តឈឺផ្សារ តើធ្វើយ៉ាងណា
ទុក្ខារសាយ ។
ក្ដីស្នេហ៍ខ្ញុំអើយ សូមមេត្តាឆ្លើយ ឲ្យចិត្តសប្បាយ
បានជួបស្នេហ៍ច្បាស់ គួរណាស់ស្រស់ស្រាយ ស្នេហ៍នៅកៀកកាយ
ម្ដេចឆ្ងាយបេះដូង ។
ក្ដីស្នេហ៍ខ្ញុំអើយ ម្ដេចនៅកន្តើយ ឆ្លើយប្រាប់ដំបូង
គេមានគូរហើយ ម្ដេចឡើយបេះដូង ញាប់ញ័រធីងថូង
ចង់ឈោងថ្នមស្នេហ៍ ។
ក្ដីស្នេហ៍ខ្ញុំអើយ បានដឹងច្បាស់ហើយ ហ្នើយប្ដូរចិត្តក្បែរ
គ្មានភ័ព្វសំណាង សាងថ្នាលថ្នមថែរ បានត្រឹមលួចស្នេហ៍
គេមានម្ចាស់ចិត្ត ។
ក្ដីស្នេហ៍ខ្ញុំអើយ គួរអ្នកព្រងើយ ឆ្លើយប្រាប់ជីវិត
កុំគិតបន្ត ត្រដរគំនិត ក្ដីស្នេហាពិត
ចិត្តគ្មានឆ្គាំឆ្គង ។
ក្ដីស្នេហ៍ខ្ញុំអើយ អ្នកគិតត្រូវហើយ កុំឡើយគិតប៉ង
គេមានគូរគេ ឋិតថេរស្នេហ៍ស្នង ស្មោះស្ម័គ្រអូនបង
ឆ្លងការឈឺចាប់ ។
ក្ដីស្នេហ៍ខ្ញុំអើយ បានត្រឹមចម្លើយ ឆ្លងឆ្លើយសារស័ព្ទ
សួរឆ្លើយខ្លួនឯង ម្នាក់ឯងផ្ទៀងស្ដាប់ ឲ្យការឈឺចាប់
ឆាប់រលាយទៅ ។
ក្ដីស្នេហ៍ខ្ញុំអើយ ហេតុទាំងនេះហើយ ឲ្យផុតហ្មងសៅ
ស្នេហ៍គេធ្វើអ្វី ស្រីគេចែចូវ ចេញឆ្ងាយតាមផ្លូវ
ត្រឹមត្រូវសុខសាន្ដ… ៕
និពន្ធរៀបរៀងនិងរចនាដោយ៖ សៅ ពីងទូ ស្វាគមន៍ការទិតៀន ៖077820344-016820344
ជូនពរទិវាសិទ្ធឹនារី ៨ មីនា ២០១២
02
ថ្ងៃ ចន្ទ
កក្កដា 2012
in
ជូនពរទិវាសិទ្ធឹនារី ៨ មីនា ២០១២
(បទពាក្យប្រាំពីរ)
៨ មីនា ជាដុំពេជ្យ មិនត្រូវបំភ្លេច ត្រូវរំលឹក
រួមគ្នាអបអរ ដ៏សន្ធឹក យើងត្រូវតែនឹក ឃើញថ្ងៃសិទ្ធឹ ។
ប្រាំបីមីនា ថ្លាបរិសុទ្ធ ថ្ងៃដែលឆ្លងផុត ពីជំរឹត
រំលោភបំពាន ផ្ដាច់ជីវិត នារីឆ្ងាយជិត មានសេរី ។
ប្រជាពលរដ្ឋ ទាំងតូចធំ មូលមីជួបជុំ ថ្ងៃប្រាំបី
ជូនពរនារី លើលោកីយ៍ ពិសេសស្ត្រី កម្ពុជា ។
សូមជូនពរជ័យ ស្រីមង្គល សុខសាន្ដបានដល់ អ្នករាល់គ្នា
អាយុ វណ្ណ: សុខ ពាលា បរទេសកម្ពុជា ញាតិទាំងឡាយ ។
សូមជូនពរជ័យ ដល់នារី ជួបតែរមណី សុខសប្បាយ
កិត្តិស័ព្ទស្រ្តី ល្បីសុសសាយ សាងជាតិឃ្លាតឆ្ងាយ គ្រប់ទិសទី។
សូមជូនពរជ័យ ថ្ងៃទិវា ៨ មីនា ២០១២
រក្សាខ្លឹមបី ស្រីសំភី សុខភាពជីវី ល្អពិសិដ្ឋិ ។
អវសាន្ដកាព្យា ជាចុងក្រោយ សូមជូនពរឲ្យ ជួបស្នហ៍ស្នឹទ្ធិ
ជួបស្នេហ៍ស្មោះស ល្អប្រណិត ស័ក្ដិសមដូចចិត្ត ឥតសាវ៉ា ។
ពីងទូខ្ញុំបាទ សង្វាតស្ដី លើកពរល្អជ័យ ស្ត្រីខេមរា
ទាំងពលរដ្ឋខ្មែរ ស្រែចម្ការ ទីក្រុងក្នុងផ្សារ ទាំងក្មេងចាស់់ ។
បើមានខ្វះខាត មិនស្អាតស្អំ ពីងទូខ្ញុំសុំ-ទោសយ៉ាងច្បាស់
និងសូមលើកដៃ ឡើងសំពះ មីងពូក្មេងចាស់ ប្រោសប្រណី ។
ទិតៀនជួបផ្ទាល់ ឬទូរស័ព្ទ ខ្ញុំបាទសូមប្រាប់ ០៨៨-
៨៨២-០៣-៤៤ ស្ងួនស្ដី ០៩៣-៣៣-៩៣-១៨ ៕
និពន្ធ រៀបរៀង និងរចនាដោយ៖ សៅ ពីងទូ 077820344-016820344
(បទពាក្យប្រាំពីរ)
៨ មីនា ជាដុំពេជ្យ មិនត្រូវបំភ្លេច ត្រូវរំលឹក
រួមគ្នាអបអរ ដ៏សន្ធឹក យើងត្រូវតែនឹក ឃើញថ្ងៃសិទ្ធឹ ។
ប្រាំបីមីនា ថ្លាបរិសុទ្ធ ថ្ងៃដែលឆ្លងផុត ពីជំរឹត
រំលោភបំពាន ផ្ដាច់ជីវិត នារីឆ្ងាយជិត មានសេរី ។
ប្រជាពលរដ្ឋ ទាំងតូចធំ មូលមីជួបជុំ ថ្ងៃប្រាំបី
ជូនពរនារី លើលោកីយ៍ ពិសេសស្ត្រី កម្ពុជា ។
សូមជូនពរជ័យ ស្រីមង្គល សុខសាន្ដបានដល់ អ្នករាល់គ្នា
អាយុ វណ្ណ: សុខ ពាលា បរទេសកម្ពុជា ញាតិទាំងឡាយ ។
សូមជូនពរជ័យ ដល់នារី ជួបតែរមណី សុខសប្បាយ
កិត្តិស័ព្ទស្រ្តី ល្បីសុសសាយ សាងជាតិឃ្លាតឆ្ងាយ គ្រប់ទិសទី។
សូមជូនពរជ័យ ថ្ងៃទិវា ៨ មីនា ២០១២
រក្សាខ្លឹមបី ស្រីសំភី សុខភាពជីវី ល្អពិសិដ្ឋិ ។
អវសាន្ដកាព្យា ជាចុងក្រោយ សូមជូនពរឲ្យ ជួបស្នហ៍ស្នឹទ្ធិ
ជួបស្នេហ៍ស្មោះស ល្អប្រណិត ស័ក្ដិសមដូចចិត្ត ឥតសាវ៉ា ។
ពីងទូខ្ញុំបាទ សង្វាតស្ដី លើកពរល្អជ័យ ស្ត្រីខេមរា
ទាំងពលរដ្ឋខ្មែរ ស្រែចម្ការ ទីក្រុងក្នុងផ្សារ ទាំងក្មេងចាស់់ ។
បើមានខ្វះខាត មិនស្អាតស្អំ ពីងទូខ្ញុំសុំ-ទោសយ៉ាងច្បាស់
និងសូមលើកដៃ ឡើងសំពះ មីងពូក្មេងចាស់ ប្រោសប្រណី ។
ទិតៀនជួបផ្ទាល់ ឬទូរស័ព្ទ ខ្ញុំបាទសូមប្រាប់ ០៨៨-
៨៨២-០៣-៤៤ ស្ងួនស្ដី ០៩៣-៣៣-៩៣-១៨ ៕
និពន្ធ រៀបរៀង និងរចនាដោយ៖ សៅ ពីងទូ 077820344-016820344
កំណាព្យ-ជូនពរថ្ងៃ ១៤ កុម្ភះ បុណ្យនៃសេចក្ដីស្រឡាញ់…!(និពន្ឋដោយ សៅ ពីងទូ)
18
ថ្ងៃ អាទិត្យ
មីនា 2012
in
( បទពាក្យប្រាំពីរ )
សៅ ពីងទូ ខ្ញុំ សុំលើកពរ សិរីបរវរ ពរទាំងឡាយជូនដល់ឱកាស បុណ្យសប្បាយ ប្រជាជិតឆ្ងាយ លើលោកា ។
១៤ កុម្ភះ អ្នកកុំភាន់- ច្រឡំចំអន់ បុណ្យសង្សារ
មិនមែនពិធី ក្ដីស្នេហា ជួបគូរសង្សារ អ្វីនោះឡើយ ។
គឺបុណ្យនៃសេច-ក្ដីស្រឡាញ់ តទៅតបវិញ ទោរម្នេញស្បើយ
ពិសេសមានម៉ែ-ឪហ្នឹងហើយ ដែលកូនត្រូវឆ្លើយ-តបព្រះគុណ ។
មានបងមានប្អូន កូនចៅញ្ញាតិ មិត្រភក្ដិផងទៀត កុំស៊យស៊ន់
គោរពប្រណិបត្តិ ធ្យ័តពេកពន់ រំលឹកនឹកគុណ្យ តាមប្រពៃ ។
ដៃគូរស្នេហា ក៏ដូចគ្នា បណ្ដារប្រជា-ជនប្រុសស្រី
យល់ដឹងឲ្យល្អិត គិតដល់ថ្ងៃ- នៃសេចក្ដីស្រ-ឡាញ់គ្រប់គ្នា ។
១៤ កុម្ភះ ២០១២ បុរសនារី កម្ពុជា
សូមឲ្យជួបពរ ល្អគ្រប់គ្នា សុខាសុខជា គ្រាអស្ចារ្យ ។
ពេលធ្វើដំណើរ ដើរឆ្ងាយជិត សូមមានគំនិត គិតរក្សា
អាយុជីវិត ឲ្យថ្លៃថ្លា គេចផុតទុក្ខា កុំជួបអី ។
សូមឲ្យបាត់បង់ ការគុំគួន តណ្ហាក្នុងខ្លួន ស្ងួនប្រណី
ស្គាល់ច្បាស់មេត្តា បានសុខី ទោះប្រុសឬស្រី ក្មេងឬចាស់ ។
សូមឲ្យជួបពរ បួនប្រការ សម្បត្តិបីណា ល្អខ្លាំងណាស់
អាយុ វណ្ណ: សុខ: ច្បាស់ ពាល: ក្រែលក្រាស់ សែនសុខសាន្ដ ។
សម្បត្តិមួយមនុស្ស ពីរទេវតា ទីបីអស្ចារ្យ ព្រះនិព្វាន
សូមឲ្យបានដល់ កុសលឋាន បានសុខក្សេមក្សាណ គ្រប់គ្រួសារ ។
សូមឲ្យចេះយោគ យល់ដល់គ្នា សាមគ្គីសាមគ្គា សាងវាសនា
អ្នកក្រុងអ្នកស្រែ ស្នេហ៍ខេមរា ល្បីដល់លោកា ថ្លាសុសសាយ ។
ជាចុងក្រោយខ្ញុំ សៅ ពីងទូ ផ្គុំហត្ថទាំងគូរ ឈប់បរិយាយ
សូមលាប្រិយមិត្រ មិត្រជិតឆ្ងាយ តាមការសម្រាយ អធិប្បាយខាងលើ ។
បើមិនទំនង ឆ្គងត្រង់ណា សុំក្ដីមេត្តា ព្រោះនៅស្ទើរ
សូមជួយទិតៀន ខ្ញុំរៀនមើល ទូរស័ព្ទមានប្រើ លេខខាងក្រោម………….៕
និពន្ឋនិងរៀបរៀងដោយ សៅ ពីងទូ Tel: (016820344,077 820344,)


No comments:
Post a Comment