Thursday, December 19, 2013

ប្រវត្តិសាស្រ្តកម្ពុជា




ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។
ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា ​ត្រូវបានបែងចែកជាអាណាខែត្រតូចៗជា​ច្រើន​ហើយ​អាណា​​ខែត្រ​ទាំង​នោះជាគូ​ ប្រជែងនឹងគ្នា​ដែ​ល​ជា​ឧបសគ្គ​រា​រាំង​ដល់​ការ​បង្រួប​បង្រួម​អោយ​ក្លាយ​​ទៅ ​​ជា​​អា​ណាចក្រ​តែ​មួយ។
សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣


ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជា​អាណាចក្រខែ្មរ។ មហា​ក្សត្រ​ទាំងឡាយ​​ដែល​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ធ្វើ​អោ​យ​ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយ​បាន​បន្សល់​ទុក​នូវ​បា្រង្គ​បា្រសាទ​ជាច្រើន​រហូតមកដល់សម័យក្រោយអង្គរ​។
ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង ​អង្គ​រ​ត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់​ពី​មាន​សង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេច​ខ្លះ​ទៅ​ពឹង​ប្រទេសសៀម ស្តេច​ខ្លះ​ទៀត​ទៅ​ពឹង​ប្រទេស​អណ្ណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ របស់ខ្លួនអោយជួយ ដោយ​សន្យា​កាត់​ទឹក​ដី​អោយ​ទៅ​ប្រទេស​ទាំង​ពី​រ​នោះ​។
ឆ្នាំ​១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និង​ប្រទេស​វៀតណាម​ម​កលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណា​ចក្រ​កម្ពុ​ជា​ដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០​ ០០០​​គីឡូម៉ែត្រ​ការ៉េ​។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំង​បាន​ប្រែ​ក្លាយ​ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។
ឆ្នាំ​១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេស​សៀម​ក៏​ព្រម​ប្រគល់​ខែត្រ​ខ្មែរ​ចំនួន​បី​មកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និង​ស៊ីសុផុន​ដែល​រួម​មាន​ផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រ​ការ៉េ​​។
ឆ្នាំ​១៩៣៩
លោក ​Jules Brévié​ ដែល​ជា​អគ្គទេសាភិបាល​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​កំណត់​ដែន​កោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និង​កូស៊ាំងស៊ីន។ ក្រោយមក​ ខ្សែបន្ទាត់​ប្រេវីយេ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រំប្រទល់​ទឹក​រវាង​ ប្រទេសខ្មែរ និងប្រទេសវៀតណាម។
ថ្ងៃទី​២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាង​របប​វីស៊ី​បាន​លើក​ព្រះអង្គ​ម្ចាស់​​នរោត្តម សីហនុ អោយឡើងសោយរាជ្យ។
ថ្ងៃទី​៩​ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ​។
ថ្ងៃទី​២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន​។
ថ្ងៃទី​៣​ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ​ បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះបិតា​ព្រះអង្គ​ព្រះ​នាម​ព្រះអង្គ​ម្ចាស់​ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​ដាច់ នៅខែកញ្ញា ហើយ​ទ្រង់បាន​ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។
ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធ​មិន​ឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។
ឆ្នាំ​១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់​ហៅ​អ្នក​ដែលប្រកាន់ឆ្វេង។
ឆ្នាំ​១៩៦៥
ប្រទេស ​កម្ពុជា​​បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​ទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។
ថ្ងៃទី​១ កញ្ញា​ ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បាន​ថ្លែង​សន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ​អំពាវ​នាវ​អោយ​អាមេរិក​ដក​ទ័ពចេញពីប្រទេសវៀតណាម។
ថ្ងៃទី​១៨ មីនា​ ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គ​បាន​អំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះ​អង្គ​​បានប​ង្កើត​រដ្ឋាភិបាល​នៅទីក្រុងប៉េកាំង​ ដោយ​បាន​បញ្ចូលអ្នកប្រកាន់របប​កុម្មុយ​នីស្ត​ ​​ទៅ​ក្នុ​​ង​រដ្ឋាភិបាល​នោះ។ ពេល​នោះ​«រណសិរ្សរួបរួមជាតិកម្ពុជា»​ ត្រូវ​បាន​បង្កើត​ឡើង​ នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និ​ង​ប្រទេស​វៀត​ណាម​ខាង​ត្បូង​។ សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​វៀត​ណាម​បាន​រីក​រាល​ដាល​រហូត​មក​ដល់​ប្រទេស​ កម្ពុជា។ របបរាជា​និយ​ម​បាន​រលាយ​ដោយ​ផ្លាស់​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ។
ឆ្នាំ​១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាស​ភាព​ក្រុម​អ្នក​ប្រកាន់​ឆ្វេង​មាន​ចំនួន​លើស​លប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។
ថ្ងៃទី​១៧ មេសា ១៩៧៥
ពួក​ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និង​បាន​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំដោយសាឡុតស ហៅប៉ុល ពត។
ថ្ងៃទី​៣១​ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​រវាង​របបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។
ថ្ងៃទី​២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរ​ជាច្រើន​រយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បាន​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា»។
ថ្ងៃទី​៧ មករា ១៩៧៩
ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​សង្រ្គាម​នៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយ​ពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របប​នេះ​បាន​កាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។
ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និង​បណ្តា​ប្រទេស​នៅអាស៊ាន មហាសន្និបាទ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សា​ សន្តិសុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​ វៀតណាម​លើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវ​បាន​ប្រកាន់​យក​អស់រយៈពេល១០ឆ្នាំ។ សេចក្តី​សម្រេច​ទី​មួយ​គឺ​ខ្មែរ​ក្រហម​ជាតំណាង​សប​ច្បាប់​តែ​មួយ​គត់​របស់​ ប្រទេស​កម្ពុជា​នៅក្នុ​ង​អង្គការ​សហប្រជា​ជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្ត​ខាង​លើ​បាន​បង្កើត​អោយ​មាន​ទ័ព​ខ្មែរ​ក្រហម​ឡើង​វិញ​ដើម្បី​ ធ្វើ​សង្រ្គាម​​បណ្តេញវៀតណាមពីទឹកដីខ្មែរ។
ថ្ងៃទី​៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើង​វិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។
ថ្ងៃទី​២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។
ថ្ងៃទី​២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ ​ រាល់​ឯក​សារ​យោង​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​ដក​ ចេញ​ពី​ខ្លឹម​សារ​នៃកិច្ចព្រមព្រៀង។ នៅក្នុង​កិច្ច​ប្រជុំ​រវាងភាគី​ខ្មែរ​ទាំង​បួន​ដែល​បាន​ប្រព្រឹត្ត​ ទៅនៅស្នាក់ការ​ឧត្តមក្រុម​ប្រឹ​ក្សាជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​សីហនុ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ​កម្ពុជា។
ខែមីនា ១៩៩២ ដល់​ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ​ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។
ថ្ងៃទី​២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។​ ពេលនោះ​រដ្ឋាភិបាល​ក្បាល​ម៉ាស៊ីន​ពី​រ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និង​លោក​ហ៊ុន សែន។
ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាល​សុំ​អោយ​អង្គកា​រ​សហ​ប្រជាជាតិ​បង្កើត​តុលាការ​ដើម្បី​ ជំនុំជម្រះ​​មេដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ខែកក្កដា​ ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយ​ខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិ​ក៏បានផ្ទុះឡើង។ លទ្ធផល​ចុង​ក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។
ថ្ងៃទី​១៥​ មេសា ១៩៩៨
មរណភាពរបស់ប៉ុល​ ពត។
ថ្ងៃទី​២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន ​ សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល​បាន​៣១,៧%​។ គណបក្សទាំង​ពីរ​បាន​ចង​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ ដឹកនាំដោយលោកហ៊ុន សែន។ គណបក្ស​ទាំង​ពីរ​ចាំបា​ច់​ត្រូវ​តែ​រួប​រួម​ គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាល​ត្រូវ​ជ្រើស​តាំង​ ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។
ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន​ និងនួន ជា​ ​ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាម​ការផ្សះផ្សារជាតិ។
ថ្ងៃទី​៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។
ថ្ងៃទី​២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់​ពី​មាន​ ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។
ថ្ងៃទី​៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​បង្កើត​តុលាកា​ រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។
ថ្ងៃទី​២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​អស់រ​យៈ​ពេល​មួយឆ្នាំ ទើបមាន​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សមាស​ភាព​គណបក្ស​ប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។
ថ្ងៃទី​១១​កញ្ញា​ ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។
ថ្ងៃទី​២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និង​ជាស្និទ្ធិ​នឹង​លោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយ​នាទីក្រុងភ្នំពេញ។
ថ្ងៃទី​២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយ​នឹង​អគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យ​បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ​បាន​ដាក់​រាជ្យកា​លពីថ្ងៃទី៧ តុលា។
ថ្ងៃទី​៣​ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុង​នោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។
ថ្ងៃទី​១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តីវៀ​តណា​ម​ចុះ​ហត្ថលេខា​នៅទីក្រុ​ង​ហាណូយ​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​ស្តីពី​ព្រំដែន​ឆ្នាំ​១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។
ថ្ងៃទី​២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគា​ររយៈ​ពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយ​មក​ពី​គណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។
ថ្ងៃទី​៥​ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី​ ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។
ថ្ងៃទី​១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពី​មាន​ការ​លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។
ថ្ងៃទី​៣ ​កក្កដា ២០០៦
ចៅក្រមខ្មែរ និង​បរទេស​ត្រូវ​បាន​ជ្រើស​តាំង​ឡើង​សម្រាប់​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង ​តុលាការ​កម្ពុជា​ (អ.វ.ត.ក) ទទួល​បន្ទុក​កាត់ទោស​​​អតីត​មេដឹក​នាំរ​បប​កម្ពុជា​ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង​១៩៧៩។
ថ្ងៃទី​២១ កក្កដា ២០០៦
តាម៉ុក អតីត​មេបញ្ជាការ​ទ័ព​ជាតិ​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​ដាក់​រហស្ស​ នាមថា​«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។
ថ្ងៃទី​៣១ កក្កដា ២០០៧
ឌុច អតីត​ប្រធាន​មន្ទី​រ​ស២១​ជំនាន់​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំឃាំ​ង​ចាប់​តាំង​ ពីខែ​មេសា ១៩៩៩មកនោះ ត្រូវបាន​អង្គជំនុំជំរះវិសាមញ្ញ​កាត់​ទោស​ពីប​ទ​ឧក្រិដ្ឋ​សង្រ្គាម​។ ក្នុងចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​៥រូប​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​របស់​ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុច​គឺជា​ជន​ទីមួយ​ដែល​ត្រូវតុលាការធ្វើការចោទប្រកាន់។
ថ្ងៃទី​១៩ កញ្ញា ២០០៧
នួន ជា​ ហៅ«បងធំទីពីរ»​ដែល​ត្រូវ​បាន​គេចា​ត់​ទុក​ថា​ជាអ្ន​ក​បង្កើត​​មនោគម​ វិជ្ជានៃរបបខ្មែរក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅនឹ​ង​ផ្ទះលោ​ក​នា​ក្រុង​ប៉ៃលិន​។

ប្រវត្តិសាស្រ្តកម្ពុជា

 ព្រះបាទនរោត្ដមសីហនុ ប្រសូត្រនៅថ្ងៃអង្គារទី១១កើត ខែ កក្ដិកឆ្នាំច ចត្វាស័ក ព.ស២៤៥៦ត្រូវ នឹង ថ្ងៃទី៣១ ខែ តុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ នេះជាពេលវេលាមួយ
ដែលប្រទេសកជាពេលវេលាមួយ ដែលប្រទេសកម្ពុជាស្ថិតក្រោមរបបអាណានិគមនិយមបារាំងនៅឡើយ ។ ព្រះបាទនរោត្ដមសីហនុមាន ព្រះបិតាព្រះនាម នរោត្ដន សុរាម្រិត និង ព្រះមាតាព្រះនាម ស៊ីសុវត្ថិ កុសមៈនារីត្នន៍សិរីវឌ្ឍនា ។ ក្រោយពេលដែល ព្រះបាទ នរោត្ដម សីហនុ ទើបតែប្រសូត្រ ហោរានៅក្នុងព្រះបរមរាជវាំងបានទាយថា ដាច់ខាតត្រូវបំបែក ទារកពីមាតាបិតា បើមិនដូចច្នេះទេទារកនឹងត្រូវស្លាប់ក្នុងវ័យក្មេង ។ ដោយហេតុនេះ ហើយទើបព្រះមាតា ព្រះបិតារបស់ទ្រង់ដាច់ព្រះទ័យប្រគល់ព្រះបាទ នរោត្ដម សីហនុ ទៅអ្នកម្នាង ចៅឃុន ប៉ាត ដែលមានព្រះជន្ម ៧៣ ព្រះវស្សាក្នុងការអប់រំ បីបាច់ថែរក្សាកុមារ ។ ប៉ុន្ដែក្រោយមក
ទៀតព្រះបាទ នរោត្ដម សីហនុ ត្រូវបានសាច់ញ្ញាតិប្រគល់ការបីបាច់ថែរក្សាទៅឱ្យបាវបំរើស្ដ្រីចំណាស់ម្នាក់(មេដោះ) ទទួលខុសត្រូវ។ ព្រះអង្គ ក៏បានរៀបរាប់អំពីកុមារភាព និងការរីកលូតលាស់ជាមូយ អ្នកស្រុកគួរឱ្យទុក
ចិត្ដ ។
ព្រះបាទនរោត្ដមព្រះសីហនុចាប់ផ្ដើមទទួលការអប់រំជាផ្លូវការនៅបឋមសិក្សាមួយនារាជធានីភ្នំពេញ គឺ សាលាហ្វ្រង់ស្វ័របូដាំង ដែលយកភាសាបារាំងជាយាន។ តាំងពីកុមារភាព
ព្រះបាទនរោត្ដមសីហនុមាន ទេពកោ សល្យយ៉ាងពិតប្រាកដអំពីសិល្បៈដូរ្យតន្ដ្រី។ នៅឆ្នាំ១៩៣០ ដោយមានការប្ដេជ្ញាចំពោះការចូលរួមក្នុងសិល្បៈ ភាពយន្ដ មាតាបិតារបស់ទ្រង់បានសម្រេចព្រះទ័យបញ្ផូនត្រង់ឱ្យទៅ
សិក្សានៅវិទ្យាល័យល្បីឈ្មោះមួយ ទូទាំង ឥណ្ឌូចិន ស្ហាសឺលូ-ឡូបា (Chasseloup-Laubat) នៅទីក្រុងព្រៃនគរ ។ តាមបណ្ដាំរបស់ ព្រះមាតាពេលដែល សិក្សានៅទីក្រុងព្រៃនគរ ទ្រង់បានស្នាក់នៅផ្ទះជាមួយអ្នកដទៃ
ដែលជាគយបារាំង សាច់សារលោហិតឥណ្ឌា ដែលជាប់សាច់ញាតិរបស់មន្ដ្រីម្នាក់ដែលធ្វើការនៅក្នុងព្រះបរមរាជវាំងនៅភ្នំពេញ ។ តាមកំណត់ហេតុរបស់ ទ្រង់ ពេលទៅសិក្សានៅព្រៃនគរព្រះអង្គមានមិត្ដភក្ដិពិតប្រាកដ
ទីមួយ ពីរនាក់ដែលមាន គ្រួសារនៅកម្ពុជា ប៉ុន្ដែមានម្នាក់ជា ជនជាតិវៀតណាម និង ម្នាក់ទៀតជាជនជាតិចិន ។
 ពេលត្រឡប់មកភ្នំពេញវិញទ្រង់បានចូលរួមពីព្រះអង្គម្ចាស់និង អ្នកអង្គម្ចាស់ឯទៀតក្នុងការសំដែងលើ ឆាកដែលនិយាយជាភាសាខ្មែរនៃល្ខោនបារាំង ។ មិនតែប៉ុណ្ណោះទ្រង់ជាកុមារឈានមុខ ក្រោមការតំរង់ទិស ពីព្រះបិតុលាព្រះនាមមុនីរ៉េត ។ ជាការពិតណាស់នាពេលនោះដែរការសំរេចចិត្ដក្នុងការប្រគល់រាជបល្ល័ង្គ ទៅឱ្យ ព្រះមហាក្សត្រថ្មីបន្ដពីព្រះបាទមុនីវង្ស ពិតជាមានបញ្ហាស្មុកស្មាញណាស់ ។ ប៉ុន្ដែនៅក្នុងកំណត់សំគាល់ ដែលរៀប ចំក្នុងក្រសួងអាណានិគមនៅទីក្រុងបារីសរយៈពេល ១៤ថ្ងៃមុនពេលដែលព្រះបាទមុនីវង្សចូលទីវង្គត មន្ដ្រីរាជការ អនាមិកម្នាក់បានប្រកាសនូវការឡើងគ្រងរាជ្យសម្បត្ដិរបស់ សម្ដេចព្រះនរោត្ដម សីហនុ ។ត្រង់ បញ្ហានេះដែរ ការសម្រេចចិត្ដប្រគល់រាជ្យសម្បត្ដិនេះបានបង្ហាញហេតុផលដោយឡែកពីគ្នា ក៏ដូចជាមតិ ផ្សេងៗគ្នា ដែលជាកត្ដាជំរុញនូវការគាំទ្រឱ្យព្រះបាទនរោត្ដម សីហនុ ឡើងសោយរាជ្យ ។ តែទោះជា យ៉ាងណាក៏ដោយនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ១៩៤១ ព្រះបាទ មុនីវង្ស ក៏បានសោយទីវង្គត។ រីឯព្រះបាទនរោត្ដមសីហនុក៏ត្រូវបានគេជ្រើសរើសឱ្យ សោយរាជ្យបន្ដយ៉ាងពិតប្រាកដ។

ទស្សនវិស័យ




បណ្ណសារប្លាក៖ អក្សសាស្រ្តខ្មែរ
Posted on ខែវិច្ឆិកា 11, 2011 | មតិ 4
ត្រូវមែនអត់់,ភាសិតខ្ញុំនឹករកឃើញមិញៗនេះ?
មនុស្សទូទៅពិតជាអញ្ចឹងមែនហើយ ប៉ុន្តែយើងក៏ដឹងដែរថាមនុស្ស
ញុំាម្ហូបអាហារឆ្ងាញ់់ទៅតាមចំណង់់ខុសៗគ្នាខ្លះៗដែរ។អ្នកខ្លះញុំាម្ហូប
ដែលខ្លួនថាឆ្ងាញ់់ ប៉ុន្តែចំពោះខ្ញុំបែរជាថាមិនឆ្ងាញ់់ទៅវិញ។មនុស្សគ្រប់់
ជាតិសាសន៌ក្នុងលោក បរិភោគអាហារឆ្ងាញ់់ៗទៅតាមចំណង់់ចំណូលចិត្ត
នៃជាតិសាសន៌របស់់ខ្លួន។ជនជាតិឥណ្ឌា អារ៉ាប់់ បារំាង ចិន ខ្មែរ …..
ចំអិនម្ហូបអាហារខុសៗគ្នា ដើម្បីបរិភោគតាមទំនៀមទំលាប់់របស់់ខ្លួន
ហើយជាតិសាសន៌មួយក៏មិនអាចនឹងបោះបង់់ម្ហូបអាហាររបស់់ជាតិសាសន៌
ខ្លួនហើយមកញុំាម្ហូបអាហាររបស់់ជាតិសាសន៌ដទៃនោះទេ។ទំលាប់់បរិភោគ
នេះ មិនអាចឬមិនងាយនឹងប្ដូរបានទេ ៖ជនជាតិឥណ្ឌា អារ៉ាប់់ទំលាប់់
បរិភោគអាហាររបស់់ខ្លួនពីដើមយ៉ាងម៉េចនៅតែបន្តជាដរាបរៀងទៅ។
ដូចខ្មែរយើងចូលចិត្តញុំានំបញ្ចុក ដែលជាអាហារប្រពៃណីជាតិខ្មែរ
ហើយនោះ ក៌នឹងមិនអាចបោះបង់់បានទេ ។នំបញ្ចុកនេះ ខ្មែរគ្រប់់គ្នា
ញុំាថាឆ្ងាញ់់ពេញមាត់់គ្រប់់គ្នា ។ប៉ុន្តែចំពោះ ជនជាតិដទៃ ដូចជា
ឥណ្ឌា ឬអារ៉ាប់់ ,គេនឹងមិនចូលចិត្តទេ ទោះបីជាអោយគេភ្លក់់ប៉ុន្មាន
ដងក៏ដោយ ក៏គេនៅតែមិនអាចថាឆ្ងាញ់់ដូចម្ហូបអាហាររបស់់ជាតិសាសន៌គេទេ។
ចំពោះន័យស្រលាញ់់រកល្អ, ក៏យើងអាចវិភាគដូចន័យញ៉ុំារកឆ្ងាញ់់
ខាងដើមភាសិតដែរ។មនុស្សគ្រប់់គ្នា តែងស្រលាញ់់អ្វីគ្រប់់យ៉ាងដែលល្អ
ហើយមិនត្រឹមតែស្រលាញ់់ទេថែមទំាងចង់់បានទៀត។ប៉ុន្តែក្នុងសង្គមរស់់នៅ
មនុស្សមានជំរើសខុសគ្នា ។អ្នកខ្លះគេស្រលាញ់់អ្វីដែលអ្នកផ្សេងទៀត
មិនស្រលាញ់់ មិនចូលចិត្ត។អ្នកខ្លះនិយាយថាស្រលាញ់់ ប៉ុន្តែក្នុងចិត្ត
មិនស្រលាញ់់ឬ មិនពេញចិត្តទេ ដូចករណីស្រីក្រម៉ុំស្រលាញ់់មនុស្សចាស់់
ដើម្បីលុយ ព្រោះបើស្រលាញ់់ប្រុសក្មេងអត់់មានលុយ ក៏មិនអាចតោង





អត្ថបទទាក់់ទង ៖គោចាស់់ស៊ីស្មៅខ្ចី
ខាងក្រោមនេះជាប្រជុំភាសិតខ្មែរដែលខ្ញុំប្រមូលទុកសំ
រាប់តម្រូវការក្នុងការសរសេរឬនិពន្ធ៖
_ពេលវេលាគឺលុយ
_ពុតគ្រូកុំត្រាប់់ ច្បាប់់អោយយក
_ជ្រងោប៉ុនគល់់ មិនយល់់ប៉ុនសក់់
_កុំទុំមុនស្រគាល
_ដល់់ត្រើយសើយគូថអោយ
_ថោកអីនឹងដៃ ថ្លៃអីនឹងមាត់់
_ចេះដប់់មិនស្មើប្រសប់់មួយ
_ទៅឥតគេរក មកឥតគេហៅ
_ចំណេះជិះកឯង
១០_ដាំជើងក្រានមិនប្រមាណឆ្នាំង
១១_ដូចក្រពើវង្វេងបឹង
១២_មនុស្សចិត្តជាតែងមានគ្នាជាទីពឹង
១៣_ដំរីខ្វាក់់ ទ្រមាក់់ខ្វិន
១៤_បាតដៃ ខ្នងដៃ
១៥_បោះសន្ទូចរំលងភ្នំ
១៦_ចានក្នុងរាវ លែងអីរណ្ដំគ្នា
១៧_ឆ្អិនសឹមស៊ី
១៨_សូវអោយសាច់់កុំបង្ហាញព្រៃ
១៩_កាប់់បំពង់់ រង់់ទឹកភ្លៀង
២០_ឆ្មាមិននៅ កណ្ដុរឡើងរាជ
២១_ខឹងអោយខំអត់់ ខ្សត់់អោយខំរក
២២_គោផ្អើលមិនគិត គិតទៅទាស់់គ្នា
២៣_ងប់់នឹងល្បែងតែងហិនហោច
២៤_ឃ្លោកលិច អំបែងអណ្ដែត
២៥_ចេះពីរៀន មានពីរក
២៦_ឆ្អឹងស្រែកស្បែកហៅ
២៧_ឈើពុក កុំដាក់់គូថលើ
២៨_ជាងមិនកើត បន្ទោសដែក
២៩_ញៀននឹងល្បែង តែងបង់់យស
៣០_ឋានសួគ៌ គួរយើងប្រាថ្នា
៣១_វឌ្ឍីពរ អ្នករតែងត្រូវការ
៣២_តក់់ៗពេញបំពង់់ ឆុងៗកន្លះគ្រហែត
៣៣_ណែនាំខុសផ្លូវ តែងទៅអបាយ
៣៤_ថយយស ព្រោះព្រហើន
៣៥_ទូកទៅ កំពង់់នៅ
៣៦_ធ្ងន់់នឹងថ្ម ក្រនឹងក្ដី
៣៧_នៅផ្ទះម្ដាយទីទៃ នៅព្រៃម្ដាយតែមួយ
៣៨_ផ្លែឈើជ្រុះមិនឆ្ងាយពីគល់់
៣៩_ពងមាន់់កុំជល់់នឹងថ្ម
៤០_មុជមិនជ្រៅ ទៅមិនឆ្ងាយ
៤១_ភ្លើងឆេះតែពីសំរាម
៤២_រស់់ក៏គាប់់ ងាប់់ក៏គួរ
៤៣_លេងក្មេងអាប់់យស លេងពស់់ខាំដៃ
៤៤_កុំយកកទៅលអន្ទាក់់
៤៥_ពងមាន់់កុំផ្ញើនឹងក្អែក
៤៦_ឡេះឡោះ ឡូឡា លោកហៅថាអាប់់យស
៤៧_នឹងលេបវាស្លាក់់ នឹងខ្ជាក់់វាស្លែង
៤៨_បូញមាត់់ បត់់ដុំដៃ
៤៩_មាត់់មានគំរប ដបមានឆ្នុក
៥០_នៅមិននៅ យកជ័រព្នៅត្បៀតឃ្លៀក
៥១_ប្រហែសបាត់់ ប្រយ័ត្នគង់់
៥២_ស៊ីដើម្បីរស់់ កុំរស់់ដើម្បីស៊ី
៥៣_ជីវិតគឺជាការតស៊ូ
៥៤_អោនដាក់់គ្រាប់់ ងើយស្កក
៥៥_បើមិនជួយចែវចូវ កុំតែយកជើងរាទឹក
៥៦_សំដីជាឯក លេខជាទោ
៥៧_ឮផ្គរលាន់់ កុំអាល់់ចាក់់ទឹកចោល
៥៨_សាច់់មិនស៊ីយកឆ្អឹងព្យួរក
៥៩_គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ
៦០_ដំរីសារស្លាប់់យកចង្អេរមកបាំង
៦១_អណ្ដើកនៅជើង បាច់់អីក្ដក់់ឆ្កែ
៦២_ទំពក់់វាទៅ ទើបព្នៅវាជ្រុះ
៦៣_កុំពត់់ស្រឡៅ កុំប្រដៅមនុស្សចាស់់/មនុស្សខូច?/ស្រីខូច?
៦៤_ម្ង៉ៃនឹងចេះអោយគេកោត ម្ង៉ៃនឹងឆោតអោយគេអាណិត
៦៥_ប្រាក់់ក៏បង់់ថង់់ក៏ដាច
៦៦_សប្បុរសពេកចាញ់់ធន នាទុរជនចាញ់់ឥន្រ្ទីយ៌
៦៧_ដំបៅមិនឈឺ យកឈើចាក់់
៦៨_ចង់់ឆ្ងាញ់់អោយរកអន្លក ចង់់ស្រណុកអោយនឿយពីក្មេង
៦៩_នាងរត់់រកអ្នក មេខាតលក្ខណ៏រត់់រកអាបាក់់ទន្សា
៧០_សំដីសជាតិ មាយាទសពូជ
៧១_ផ្លូវវៀចកុំបង់់ ផ្លូវត្រង់់កុំគន្លង
៧២_កាលដែលឈឺធ្ងន់់យកដំរីទៅបន់់ ដល់់ជំងឺស្រន់់យកពងមាន់់ទៅថ្វាយ
៧៣_ត្រីមួយកន្ត្រក ស្អុយមួយស្អុយទាំងអស់់
៧៤_ឃ្លានឆ្ងាញ់់ ស្រលាញ់់ល្អ
៧៥_ទឹកហូរមិនដែលហត់់ ប្រុសក្បត់់កុំអោយជឿ
៧៦_មនុស្សខ្វាក់់មួយនគរ មនុស្សខ្វាក់់តែភ្នែកម្ខាងគឺជាស្ដេច
៧៧_អណ្ដាតជាអាទិ៏គន្លង បានសុខទុកផងពីព្រោះអណ្ដាត
៧៨_សាមគ្គីគឺជាកំលាំង
៧៩_ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី
៨០_ឆ្កែខាំអោយរកម្ចាស់់ គោឆ្កឹះអោយរកនាយ
៨១_ធ្វើបុណ្យបានបុណ្យ ធ្វើបាបបានបាប
៨២_ដំរីជើងបួនគង់់មានភ្លាត់់ អ្នកប្រាជ្ញចេះស្ទាត់់គង់់មានភ្លេច
៨៣_ចុះទឹកក្រពើ ឡើងលើខ្លា
៨៤_ម៊ឺះៗ កេះឆ្នាំងបាយធ្លុះ
៨៥_តោកៗសឹកមាត់់ត្រឡោក ឆ្អែតពោះក្របី
៨៦_សាបមួយដៃប្រៃមួយចឹប
៨៧_អង្គុយលើចង្អេរលើកខ្លួនឯង
៨៨_មនុស្សកុំមើលងាយមនុស្ស
៨៩_ហុតទឹកសំលឹងកាក
៩០_សំណាបយោងដី ស្រីយោងបុរស
៩១_អូសទូកកុំអោយល្អាន ចាប់់ត្រីបានកុំអោយល្អក់់ទឹក
៩២_នំមិនធំជាងនាឡិ
៩៣_ចិត្តជាទេវទត្ត មាត់់ជាទេវតា
៩៤_យល់់ញាតិ ឃ្លាតច្បាប់់
៩៥_ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស
៩៦_ភូតនៅហោរ ចោរនៅជាង
៩៧_ស្ងៀមជាងស្រដី
៩៨_គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ
៩៩_មួយជំហ៊ានថយក្រោយ ជាត្រើយសុភមង្គល (បានពីប្អូនពិសិទ្ធ)
១០០_ចេះឯងអោយក្រែងចេះគេ
១០១_យល់់តូចកុំអាលខំ ទោះយល់់ធំកុំអាលស្រាយ
១០_គេខុសកុំអាលអរ គេសាទរកុំអាលអួត
១០៣_កុំយកមេឃទ្រាប់់អង្គុយ
១០៤_ដេកផ្សំដួល រមួលផ្សំគ្រេច
១០៥_អត្ថាហិ អត្តនោ នាថោ,ខ្លួនទីពឹងខ្លួន
១០៦_ចំណេះជាអាហារ ប្រាជ្ញាជាអាវុធ
១០៧_ចង់់ដឹងផលពិត អោយពិនិត្យរកហេតុ
១០៨_សប្បាយមិនដែលគ្មានទុក្ខ
១០៩_ចិត្តល្អ មិនក្រយូរ
១១០_វិជ្ជានាំអោយមានវិន័យៗនាំអោយមានសេចក្ដីថ្លៃថ្នូរៗនាំ
អោយមានទ្រព្យសម្បត្តិៗនាំអោយបានធម៌ៗនាំអោយបានសុខ។
១១១_ធ្វើល្អបានល្អ ធ្វើអាក្រក់់បានអាក្រក់់
១១២_មានៈបាត់់មិត្ត ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅរមែងបាត់់អង្គ
១១៣_នឹងលេបវាស្លាក់់ នឹងខ្ជាក់់វាស្លែង
១១៤_ប្រើអន្ទង់់ទៅចំហុងនឹងភក់់
១១៥_អ្នកមានរក្សាខ្សត់់ ដូចសំពត់់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅនូវសំប៉ាន
១១៦_លោកថាល្វា សម្បកក្រៅហោង ភ្លឺផ្លេកយល់់យង់់ រីក្នុងផ្លែ សឹងតែមមង់់ក្រាស់់ក្រៃនៅក្នុង នោះហោងលោកថា
១១៧_ស្អប់់ជំពប់់លើ
១១៨_ចង់់ចេះអោយសំលាប់់អាចារ្យ ចង់់បានផ្លែផ្កាអោយយកភ្លើងដុតគល់់
១១៩_ខឹងគោ វាយរទេះ

















ទស្សនវិជ្ជា & Philosophy

ទស្សនវិជ្ជា

១- តើទស្សនវិជ្ជាជាអ្វី ?
ចំៈ- តាមទស្សនៈរបស់Pythagore: ទស្សនវិជ្ជាគឺស្នេហាគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជាគឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត ។
– តាមទស្សនៈរបស់ Platon:
ទស្សនវិជ្ជាគឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និង ជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
– តាមទស្សនៈរបស់ Aristote:
ទស្សនវិជ្ជាគឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត
ហើយ ទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់ មនុស្ស។

២- តើទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល គ្នានិងខុសគ្នាត្រង់ណាខ្លះ? ចូរពន្យល់ ?
ចំៈ ទស្សនវិជ្ជា និង វិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និង ខុសគ្នាដូចខាងក្រោម៖
– វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និង មាន លក្ខណៈជាប្រព័ន្ធ ។ វិទ្យាសាស្ត្រផ្តោតយកចិត្តទុកដាក់ជា សំខាន់ទៅលើរបកគំហើញ នៃសច្ចភាព ។
– ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមាន លក្ខណៈជាប្រព័ន្ធ និង ប្រកបដោយវិចារណញាណទៀត ផង ។
– ការខុសគ្នារវាងវិស័យទាំងពីរនេះគឺថា វិទ្យាសាស្ត្រនិមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មាន កម្មវត្ថុសិក្សាធំទូលាយ ។ ទស្សនវិជ្ជាយកចិត្តទុកដាក់ទៅ លើតំលៃ និង បុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូល នូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជា ព្រលឹង យុត្តិធម៌ និង អាទិទេពជាដើម ។
៣- តើទស្សនវិជ្ជា មានមុខងារអ្វីខ្លះ ?
ចំៈ ទស្សនវិជ្ជាមានមុខងារសំខាន់បីយ៉ាងគឺ៖
– ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការ រិះគន់ មូលបដិញ្ញា(ការអះអាង) និង ការសន្និដ្ឋាននៃ
វិទ្យាសាស្រ្តទាំងអស់ ។
– ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់ វិទ្យាសាស្ត្រ ។
– ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និង នាំវិទ្យាសាស្ត្រផ្សេងៗ ឲ្យមានឯកភាពគ្នា និង គាំទ្រគ្នាទៅវិញទៅមក ។

៤- តើវិធីទស្សនវិជ្ជាជាអ្វី? មានប៉ុន្មានជំហាន? អ្វីខ្លះ?
ចំៈ វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើ ការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។
មាន៧ជំហានគឺ៖
– ការយល់ដឹងអំពីបញ្ហា ឬ ការកំណត់បញ្ហា
– ការប្រមូលទិន្នន័យ
– ការរៀបចំ និង វាយតម្លៃទិន្នន័យដែលប្រមូលបាន
– ការស្នើឡើងជាសម្មតិកម្ម ឬ ដំណោះស្រាយ
– ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
– ការរកឃើញនូវសច្ចភាព
– ការអនុវត្តនូវគោលការទាំងឡាយលើករណីជាក់ស្តែង ។

៥- តើវិធីសំខាន់ៗនៅសហសម័យនេះមានអ្វីខ្លះ? ចូរពន្យល់?
ចំៈ មាន៦ គឺ៖
1- អនុមានរួម៖ ជាវិចារមួយបែបដែលចេញពីភាពដោយឡែក ទៅរកភាពរួម ។
ឧទាហរណ៍ៈ
ម៉ុក ស្លាប់
ម៉ៅ ស្លាប់
ម៉ែន ស្លាប់
ម៉ុក ម៉ៅ ម៉ែន ជាមនុស្ស ។
ដូចនេះ មនុស្សទាំងអស់ត្រូវតែស្លាប់ ។

2- អនុមានញែក៖ ជាវិចារមួយបែបទៀតដែលចេញពីភាពរួម ទៅភាពដោយឡែក ។
ឧទាហរណ៍ៈ
លោហៈទាំងអស់សុទ្ធតែចំលងអគ្គិសនី។
Cu ជាលោហៈ
ដូចនេះ Cu ក៏ចំលងអគ្គិសនីដែរ ។

3- បដិសំយោគ៖ ជាដំនើរនៃការទទួលបានពុទ្ធិ តាមរយៈ បច្ចេកទេស សំនួរ ចំលើយ ។

4- វិធីវិភាគ៖ ជាការផ្តាច់អ្វីមួយឲ្យទៅជាផ្នែកៗ។ វិធីវិភាគមានពីរគឺៈ
វិភាគពិត (វិទ្យាសាស្រ្តពិត)
វីភាគក្នុងគំនិត (វិទ្យាសាស្រ្ត)

5- វិធីស្រមើស្រមៃ៖ ជាទំនោមួយដែលផ្អែកជាសំខាន់ទៅលើ អារម្មណ៍ និង សភាវគតិ ។ ការនិយមវិធីនេះច្រើនពេកនាំ ឲ្យមានកំហុសឆ្គង និង បាត់បង់ភារកិច្ចទស្សនវិជ្ជា ។

6- វិធីសហចក្ខុ៖ ជាទម្រង់ការមួយ អាស្រ័យលើមនុស្ស ពិនិត្យ លើវត្ថុមួយ ក្នុងភាពទាំងមូលរបស់វា។ វាជាវិធីទស្សនវិជ្ជា ដែលមានលក្ខណៈពិសេស ពីព្រោះវាក្តាប់អ្វីមួយតាម ទស្សនៈទូលំទូលាយ ។

៦- ចូរនិយាយអំពីវិធីដំបូងបង្អស់?
ចំៈ វិធីដំបូងបង្អស់ ដែលមនុស្សធ្លាប់បានប្រើប្រាស់គឺ វិធីចំរុះរវាង ការអង្កេតពិនិត្យ និង ការពិចារណា ហើយត្រូវបានគេចាត់ទុក ជាប្រភពនៃវិធីផ្សេងៗទៀត ។ មនុស្សសម័យបុព្វកាលបានប្រើ វិធីនេះដើម្បីស្វែងរកចំណីអាហារ និង ទីជម្រករបស់ពួកគេ ។
ការអង្កេត ពិនិត្យ និង ការពិចារណា សង្កត់ធ្ងន់ទៅលើពុទ្ធិដែល គេទទួលបាន តាមរយៈសរីរាង្គវិញ្ញាណរបស់មនុស្ស ។

៧- តើមនុស្សមានប្រភពមកពីណា ?
ចំៈ ប្រភពរបស់មនុស្ស៖
– ទ្រឹស្តីវិវត្តន៍៖ មនុស្សបានវិវត្តន៍មកពីបុព្វបុរសដែលមាន លក្ខណៈស្រដៀងនឹងមនុស្សដែរ(ស្វា) ។ មនុស្សបាន វិវត្តន៍បន្តិចម្តងៗនូវគ្រប់ទំរង់នៃជីវិត ។
– ទ្រឹស្តីអាទិទេព៖ មនុស្សត្រូវបានបង្កើតឡើងដោយព្រះជា ម្ចាស់។ គម្ពីរគ្រិស្តសាសនា Bible បានសរសេរថា ព្រះបាន បង្កើតមនុស្សពីលំអងធូលី ហើយបានផ្លុំខ្យល់ជីវិតចូលតាម រន្ធច្រមុះរបស់មនុស្ស រួចហើយមនុស្សក៏ក្លាយជាព្រលឹង ដែលមានជីវិត ។

៨- តើសារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈអ្វីខ្លះ ?
ចូរពន្យល់ ?
ចំៈ សារជាតិមនុស្សត្រូវបង្ហាញឲ្យឃើញតាមទស្សនៈ៤គឺ៖
– ទស្សនៈវិចារណញាណនិយមៈ បានចង្អុលបង្ហាញពី សមត្ថភាពរបស់មនុស្សក្នុងការដឹង និង ពិចារណា ។ វាជា គុណសម្បត្តិតែមួយគត់ ដែលគុណសម្បត្តិនេះផ្តាច់ឬញែក មនុស្សចេញពីសត្វមានជីវិតផ្សេងៗទៀត ។
– ទស្សនៈសាសនាៈ ធម្មជាតិរបស់មនុស្សមានលក្ខណៈជា ព្រះ ។ មនុស្សជាភាវៈដែលបង្កើតដោយព្រះជាម្ចាស់ ហើយបង្កើតនៅក្នុងរូបភាពជារបស់ព្រះ។
– ទស្សនៈជីវសាស្ត្រៈ មនុស្សជាទម្រង់នៃជីវិតដែលខ្ពស់ជាង គេបំផុតដែលភាវៈ និងសកម្មភាពនានារបស់គេត្រូវបាន កំណត់ដោយច្បាប់ដូចៗគ្នា ដែលច្បាប់នោះគ្រប់គ្រងលើ រូបធាតុផ្សេងៗ។ មនុស្សជាផ្នែកមួយនៃលំដាប់រូបសាស្ត្រ របស់ធម្មជាតិដូចវត្ថុផ្សេងៗទៀតដែរ មនុស្សមានទំហំ ទំងន់ រាងរៅ និង ពណ៌សំបុរ ។
– ទស្សនៈអាកប្បកិរិយានិយមៈ មនុស្សគឺជាភាវៈដែលអាច ត្រូវបានគេប្រើ អាចត្រូវបានគេបង្កើត និង អាចត្រូវបានគេ ធ្វើឲ្យអភិវឌ្ឍន៍ជាច្រើន ដូចគ្នាទៅនឹងសត្វដទៃមួយចំនួន ទៀតដែរ ។

៩- តើមនុស្សខុសពីសត្វត្រង់ណា ?
ចំៈ មនុស្សខុសពីសត្វត្រង់៖
– មនុស្សចេះប្រើប្រាស់ភាសា
– មនុស្សចេះច្នៃប្រឌិត និង បង្កើតថ្មី
– មនុស្សជាសត្វដែលមានលក្ខណៈសង្គម និង នយោបាយ
– មនុស្សមានការយល់ដឹងអំពីប្រវត្តិសាស្ត្រ
– មនុស្សចេះបង្កើតសោភណ្ឌភាព
– មនុស្សមានក្រមសីលធម៌
– មនុស្សមានសាសនា

១០- ចូរនិយាយអំពីទ្រឹស្តីប្រធានវិស័យ និង វត្ថុវិស័យ នៅក្នុងតម្លៃ ?
ចំៈ – ទ្រឹស្តីប្រធានវិស័យៈ បង្ហាញថា តំលៃត្រូវបានគេបង្ហាញឲ្យ ឃើញតាមរយៈមនោសញ្ចេតនា ឥរិយាបថ ឬជំនឿដែលមនុស្ស បានជួបប្រទះ ពោលគឺ អាទិភាពនៃតម្លៃគឺ អាស្រ័យទៅលើ មនុស្ស។
– ទ្រឹស្តីវត្ថុវិស័យៈ អះអាងថា តំលៃគឺជាគុណភាពពិតរបស់ វត្ថុទាំងឡាយ មានន័យថា អាទិភាពនៃតំលៃគឺ អាស្រ័យ ទៅលើវត្ថុ។

១១- ដូចម្តេចដែលហៅថា តម្លៃ? ដើម្បីឲ្យក្លាយទៅជាមនុស្សមាន តម្លៃត្រូវមានលក្ខណៈពិសេសអ្វីខ្លះ? ចូរពន្យល់?
ចំៈ និយមន័យរបស់ តម្លៃ ត្រូវបានកំណត់ដោយអ្នកប្រាជ្ញបីគឺ ៖
– Hunt : តម្លៃគឺជាកម្លាំងជម្រុញលើកទឹកចិត្តយ៉ាងខ្លាំងក្លា ចំពោះអាកប្បកិរិយា ហើយវាជាមូលដ្ឋាននៃការសំរេចចិត្ត ប្រតិកម្ម និង អាកប្បកិរិយារបស់យើង ។
– Perry : តម្លៃគឺជាទំនាក់ទំនងពិសេសរវាងចំណាប់អារម្មណ៍ ជាមួយនឹងគោលបំណងដែលវាបម្រើ។
– Moore : តម្លៃគឺជាបញ្ញត្តិមួយដែលគេមិនអាចកំណត់ អត្ថន័យបាន ។
ដើម្បីក្លាយទៅជាមនុស្សមានតម្លៃត្រូវមានលក្ខណៈពិសេសពីរគឺ
– ចរិយាសម្បត្តិៈ
– វិជ្ជាសម្បត្តិៈ

១២- តើគេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជាប៉ុន្មាន? អ្វីខ្លះ?
ចំៈ គេចែកចំណាត់ថ្នាក់នៃតម្លៃរបស់មនុស្សជា៨គឺ៖
– តម្លៃជីវសាស្ត្រ
– តម្លៃសេដ្ឋកិច្ច
– តម្លៃខាងអារម្មណ៍
– តម្លៃសង្គម
– តម្លៃបញ្ញា
– តម្លៃសីលធម៌
– តម្លៃសោភ័ណ្ឌវិជ្ជា
– តម្លៃសាសនា

១៣- ហេតុអ្វីបានជាយើងត្រូវសិក្សា សីលវិជ្ជា?
ចំៈ បានជាយើងត្រូវសិក្សា សីលវិជ្ជា ពីព្រោះ៖
– ការសិក្សាអំពីសីលធម៌អាចបញ្ជាក់ប្រាប់យើងនូវអំពើល្អ និង អំពើអាក្រក់ទាំងឡាយ ។
– មានសីលធម៌ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ មានការ យោគយល់គ្នា ព្រមទាំងមានច្បាប់សម្រាប់ការប្រព្រឹត្ត ។
– ការប្រព្រឹត្តប្រកបដោយសីលធម៌ ឬ អសីលធម៌ ត្រូវបានគេ វាយតម្លៃទាំងក្នុងអតីតកាល និង បច្ចុប្បន្នកាល។
– សីលធម៌ប្រឹងប្រែងបង្ហាញមនុស្សនូវតម្លៃពិតនៃជីវិត ហើយ វាជំរុញឲ្យមនុស្សស្វែងរកតម្លៃទាំងនោះ ។

១៤- ចូរនិយាយអំពី៖
ក- ពុទ្ធប្រវត្តិសង្ខេប
ខ- អរិយសច្ចៈ
ចំៈ
ក- ពុទ្ធប្រវត្តិសង្ខេប
ព្រះពុទ្ធទ្រង់ប្រសូត្រ នៅថ្ងៃ សុក្រ ទី១៥ កើត ខែ ពិសាខ ឆ្នាំ ច ។
នៅពេលប្រសូត្របាន ៥ ថ្ងៃ មានពួកព្រាហ្មណ៍ ៨ នាក់ បានដាក់ ឈ្មោះព្រះនាមព្រះអង្គថា សិទ្ធត្ថកុមារ ។ ក្នុងចំណោមព្រាហ្មណ៍ ទាំង ៨ មានព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ បានទាយ ថា ព្រះរាជបុត្រនឹងបានត្រាស់ជាព្រះពុទ្ធអង្គនៅថ្ងៃអនាគត ។ កន្លងបានរយៈពេល ២ ថ្ងៃក្រោយមក ព្រះមាតាព្រះអង្គទ្រង់ ចូលទីវង្គត ។ នៅពេលព្រះអង្គមានព្រះជន្មាយុ ១៦ វស្សា ព្រះអង្គ ទ្រង់បានរៀបអភិសេកជាមួយព្រះនាងពិម្ពាយសោធរា ។ ពេល ទ្រង់មានព្រះជន្មាយុ ២៩ ព្រះវស្សាទ្រង់បានលួចចេញពីក្រៅ កំផែងវាំងដើម្បីដើរកំសាន្ត ក៏ស្រាប់តែទតឃើញនូវទេពនិម្មិត្ត ដែលស្តែងអំពីឆាកជីវិតមនុស្សគឺ កើត ចាស់ ឈឺ ស្លាប់ ដែល បណ្តាលឲ្យព្រះអង្គមានភាពភ័យរន្ធត់ជាខ្លាំង ហើយទ្រង់ក៏បាន ឃើញអ្នកបួសម្នាក់ដែលបណ្តាលឲ្យព្រះអង្គគិតថាមានតែទៅ បួសទេដែលអាចជៀសផុតពីការកើត ចាស់ ឈឺ ស្លាប់ ទៅបាន ។ នៅពេលយប់កណ្តាលអធ្រាត ទ្រង់ក៏សម្រេចចិត្តលួចចាកចេញពី វាំងទៅបួសចោលក្រុមគ្រួសារសាច់ញាតិព្រះអង្គ ។ រយៈពេល ៦ ឆ្នាំកន្លងទៅ នៅថ្ងៃទី ១៥ កើតខែ ពិសាខ ឆ្នាំ រកា ព្រះអង្គបាន ត្រាស់ដឹងជា ព្រះសម្មាសម្ពុទ្ធ ក្នុងការរកផ្លូវរំដោះទុក្ខសត្វលោក ។ នៅថ្ងៃ ១៥ កើត ខែ មាឃ ទ្រង់បាន ដាក់អាយុសង្ខារ ។ នៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ព្រះអង្គ បានចូលបរិនិព្វាន ក្នុង ជន្មាយុ ៨០ វស្សា ។

ខ- អរិយសច្ចៈ គីជាការពិតដ៏ប្រសើរដ៏ខ្ពង់ខ្ពស់ ។
– ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្តីពិត។ ទុក្ខធំៗមានៈ ជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និង មរណទុក្ខ។
– សមុទយអរិយសច្ចៈ គឺហេតុនៃទុក្ខជាសេចក្តីពិត។ ហេតុ ដែលនាំឲ្យមានទុក្ខមាន២គឺ អវិជ្ជា និង តណ្ហា ។
– និរោធអរិយសច្ចៈ គឺការបំបាត់ទុក្ខជាសេចក្តីពិត។ ដើម្បី បំបាត់ទុក្ខគេត្រូវបំបាត់អវិជ្ជា និង តណ្ហា ។
- មគ្គអរិយសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយបំបាត់ទុកជាសេចក្តី ពិត ។ ដើម្បីបំបាត់ទុក្ខត្រូវដើរតាមផ្លូវកណ្តាល (មជ្ឈឹម បដិបទា ) ។